ចង់​ដឹង​ថា​ដៃគូ​មាន​ភាព​ទន់ភ្លន់​​កម្រិត​ណា មើលកាយវិការ​ទាំង ៦ នេះ

  • 2018-03-26 07:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សេចក្ដី​ស្នេហា ទាល់តែ​មាន​មនោសញ្ចេតនា​ទន់ភ្លន់ បាន​អាច​រក​ឃើញ​រសជាតិ​ផ្អែមល្ហែម​បាន តែ​សម្រាប់​មនុស្ស​ប្រុស ទោះ​មាន​ច្រើន​ក៏​មិន​បញ្ចេញ​ឲ្យ​ដឹង​អស់​ដែរ។ ដូចនេះ​អ្នកចង់​ដឹង ​អាច​មើល​ឃើញ​តាមរយៈ​កាយវិការមនោសញ្ចេតនា​ជ្រាលជ្រៅ​ ៦ យ៉ាង​នេះ៖

១.ចូល​កាន់​តែ​ជិត

បុរស​ចង់​ក្បែរ​ណាស់ បានន័យ​ថា​ស្រលាញ់​ក៏​ខ្លាំង​ណាស់​ដែរ។ បើ​កាន់តែ​ជិត​អ្នក គាត់​កំពុង​ព្យាយាម​បង្កើត​ភាព​ស្និទ្ធស្នាល​ដោយ​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​ទាំងពីរ។

រូបតំណាង

**២.ថើប​សក់​របស់​អ្នក**

ការ​ថើប​ដែល​មាន​នៅ​លើ​សក់​មនុស្ស​ស្រី មាន​ន័យ​ថា​គាត់​មិន​អាច​ខ្វះ​អ្នក​បាន​ឡើយ ព្រោះ​អ្នក​ជា​នារី​តែ​ម្នាក់​គត់​គាត់​ឲ្យ​តម្លៃ​ខ្លាំង។

៣.ថើប​ថ្ងាស

នៅ​ពេល​គាត់​ថើប​ថ្ងាស​អ្នក មាន​ន័យ​ថា​គាត់​ពិតជា​ស្រលាញ់​អ្នក​ខ្លាំង​បំផុត​ហើយ។

៤.ថើប​អ្នក​ខ្លាំង​ៗ

នៅ​ពេល​ដែល​បុរស​ម្នាក់​ផ្ដល់​ឲ្យ​អ្នក​នូវ​ការ​ថើប​យ៉ាង​ពិសេស​មួយ គាត់​ពិតជា​ងប់ងុល​នឹង​អ្នក​ដក​ចិត្ត​មិន​រួច​ឡើយ។

៥.ថើប​បបូរមាត់​ថ្នម​ៗ

បុរស​ម្នាក់​នោះ​ពិតជា​ស្រលាញ់ និង​មិន​អាច​ឃ្លាត​ឆ្ងាយ​ពី​អ្នក​បាន​ឡើយ។ ការ​ថើប​នេះ គឺជា​សញ្ញា​មួយ​ដែល​ថា​នៅ​ពេល​អនាគត​គាត់​ចង់​ឲ្យ​សេចក្ដី​ស្រលាញ់​អ្នក​ទាំង​ពីរ​បន្ត​ដំណើរ​ទៅ​មុខ​រហូត។

៦.ប៉ះ​ត្រគាក​អ្នក​នៅ​ពេល​ថើប

ស្នេហា​នេះ​មាន​ភាព​ចាស់ទុំ ប៉ុន្តែ​នៅតែ​ដក់​ជាប់​ណាស់​ក្នុង​ចិត្ត​ជានិច្ច។ ពេល​បុរស​បង្ហាញ​កាយវិការ​​បែបនេះ គឺ​គាត់​ចង់​ថ្នាក់ថ្នម​អ្នក​អស់​មួយ​ជីវិត៕

រូបតំណាង

ចុចអាន៖ពេល​ស្រលាញ់​មនុស្ស​ស្រី​ពិត​ប្រាកដ ប្រុស​ៗ​នឹង​ខិតខំ​ធ្វើ​រឿង​ទាំងនេះទ្វេដង

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម