អាក្រក់​អី​តែ​ប្រុស​ៗ​ ស្រី​ៗ​ក៏​អាក្រក់​មិន​ស្ទើ​ដែរ​ពេល​មាន​គ្រួសារ​ហើយ

  • 2018-03-24 04:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​នោះ ប្រពន្ធ​ៗ​ប្រទេស​ចិន ចេញ​មុខ​បកអាក្រាត​សង្សារ និង​ប្ដី​របស់​ខ្លួន​ថា ក្រោយ​ពេល​ពួក​គេ​ស្រលាញ់​គ្នា ប្រុស​ៗ​ទាំង​អស់​ក៏​ប្រែ​ជា​អាក្រក់​នោះ នៅ​ពេល​នេះ ដល់​វេន​ខាង​បុរស​ចេញ​បក​អាក្រាត​សង្សារ និង​ប្រពន្ធ​ខ្លួន​វិញ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​ប្រើ​បណ្ដាញ​សង្គម​ចិន ភាគ​ច្រើន​ជា​បុរស​បាន​បង្ហោះ​ចែក​រំលែក​ពី​រូបរាង​របស់​ប្រពន្ធ ក៏​ដូច​ជា​សង្សារ​របស់​ខ្លួន មុន និង​ក្រោយ​ពេល​ពួក​គេ​ស្រលាញ់​គ្នា។ តាម​នោះ​ដែរ កត្តា​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ អាក្រក់​ជាង​មុន​នោះ​គឺ​ក្រោយ​ពេល​មាន​កូន​រួច រាង​ដែល​ធ្លាប់​ស្ដើង ស្រឡូន ក៏​ប្រែ​ជា​ធាត់។ រីឯ​ស្បែក​ដែល​ធ្លាប់​ស​ខ្ចី ក៏​ប្រែ​ជា​ស្រអាប់ ចាស់​ជាង​វ័យ​ព្រោះ​មិន​សូវ​មាន​ពេល​វេលា​ថែ​រក្សា​ខ្លួន​ដូច​មុន​។

ស្រី​ៗ​ជា​ច្រើន បាន​បញ្ចេញ​មតិ​អាណិត​គ្នា​ថា កើត​មក​ជា​ស្រី​គឺ​ពិបាក​​ចឹង​ហើយ កាល​នៅ​ក្រមុំ អ្នក​ណា​ក៏​ស្អាត គួរ​ឲ្យ​ស្រលាញ់ តែ​ដល់​ពេល​មាន​គ្រួសារ​ហើយ ប្រៀបដូច​ព្រះ​ម៉ែ​ដៃ​១​ពាន់ ការងារ​ក្រៅ​ក្នុង​មាន​តែ​ស្រី​រ៉ាប់រង​ទាំង​អស់៕

ចុចអាន៖មនុស្ស​ស្រី​បង្ហាញឫកពា ៥ យ៉ាងនេះ​​ បញ្ជាក់​ថា ជា​កាយវិការ​រុញ​ច្រានស្នេហា​ឲ្យ​ទៅ​ឆ្ងាយ​

ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម