ធ្លាប់​តែ​ស្អាត​ដូច​ព្រះអង្គ​ម្ចាស់ Kim Bum នៅ​ពេល​នេះ​បាក់​សម្រស់​មើល​អត់​ចង់​ស្គាល់

  • 2018-03-23 05:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាត់​មុខ​មួយ​រយៈ តារា​សម្ដែង​ល្បី​ឈ្មោះ​កូរ៉េ Kim Bum បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​នៅ​ពេល​រូប​សម្បត្តិ​របស់​លោក​ផ្លាស់​ប្ដូរ​ខ្លាំង​ពេក។

កាល​ពី​ថ្ងៃ​ទិ​២២​ខែ​មីនា​កន្លង​ទៅ​នេះ តារា​សម្ដែង​ជួរ​មុខ​កូរ៉េ Kim Bum បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ។ ដោយ​សារ​តែ​បាត់​មុខ​យូរ វត្តមាន​របស់​ប្រុស​ស្អាត​វ័យ ២៨​ឆ្នាំ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​របស់​អ្នក​កាសែត ក៏​ដូច​ជា​អ្នក​គាំទ្រ​ជា​ច្រើន។

យ៉ាងណាក្ដ៏ គេ​សង្កេត​ឃើញ​ថា ក្រៅ​ពី​ឡើង​គីឡូ​បន្តិចបន្តួច មុខ​របស់​តួ​រឿង "កន្លង់​បាក់​ស្លាប កុលាប​មាន​ស្នេហ៍" បាន​បាក់​សម្រស់​យ៉ាង​ខ្លាំង ហាក់​ដូច​ជា​នឿយ​ហត់​ខ្លាំង​ណាស់ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយ​បារម្ភ​ជា​ខ្លាំង។ មក​ត្រឹម​ពេល​នេះ គេ​មិន​ទាន់​ដឹង​ទេ​ថា កំលោះ​រូប​នេះ​នឹង​វិល​ត្រលប់​មក​ពិភពភាពយន្ត​នៅ​ពេល​ណា​នោះ​ទេ៕

ចុចអាន៖Lee Minho និង Taeyang ឡើង​គីឡូ​ស្រឺត​ៗ​ក្រោយ​ចូល​កង​ទ័ព

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel