សាហាវ​បាត់! ចេញ​មុខ​​​មួយ​ភ្លែត កូន​ភ្លោះ Chompoo Araya កើប​លុយ​​ជិត​កន្លះ​លាន​ដុល្លារ

  • 2018-03-22 10:11:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើ​ឲ្យ​បណ្ដា​អ្នក​គាំទ្រ​រំភើប​​ពេញ​ឆាក​តែ​ម្ដង នៅ​ពេល​តារា​សម្ដែង​ថៃ Chompoo Araya និង​ស្វាមី Nott ព​កូន​ភ្លោះ​ប្រុស​ទាំង​ពីរ​ មក​បង្ហាញ​ខ្លួន​​ក្នុង​កម្មវិធី​សាធារណៈ​លើក​ដំបូង ក្នុង​នាម​ជា​អ្នក​តំណាង​ផលិតផល កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​មីនា​កន្លង​ទៅ​នេះ។

ទើប​តែ​​ចូល​រួម​កម្មវិធី​លើក​ទី​មួយ​ក៏​ពិត​មែន ប៉ុន្តែ​កូន​ភ្លោះ​អាយុ​ជាង ៦​ខែ​របស់ Chompoo ឈ្មោះ Storm និង Thunder ហាក់​មើល​មិន​មាន​ភាព​ភ័យ​ខ្លាច និង​រក​រឿង​យំ​ឲ្យ​ឪពុក​ម្ដាយ​ពិបាក​ឡើយ។

ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ តារា​ល្បី​ផ្នែក​ Fashion ក៏​ត្រូវ​បាន​គេ​ជជីក​សួរ​ភ្លាម​ៗ​អំពី​ព័ត៌មាន​ដែល​ថា នាង​​និង​កូន​បាន​ទទួល​ប្រាក់​ដល់ ១៥លាន​បាត ឬ ៤៨ម៉ឺន​ដុល្លារ​ក្នុង​កម្មវិធី​នេះ។ មិន​បាន​បដិសេធ ហើយ​ក៏​មិន​និយាយ​ថា​ត្រឹមត្រូវ​ពេញ​មាត់ ប៉ុន្តែ​តារា​កូន​ពីរ​បាន​បក​ស្រាយ​ថា គ្រប់​យ៉ាង​គឺ​ស្ថិត​​​នៅ​កម្រិត​សមរម្យ ប៉ុន្តែ​​នាង​សុំ​រក្សា​រឿង​​តម្លៃ​​នេះ​ជា​រឿង​​ឯកជន​វិញ​ល្អ​ជាង ហើយ​ប្រាក់​ទាំង​អស់​ដែល​បាន​មក​ពី​ការ​ទទួល​ការងារ​លើក​នេះ​ នាង​​និង​ស្វាមី​បាន​តាំង​ចិត្ត​​ថា​នឹង​សន្សំ​ទុក​​​ឲ្យ​កូន​ ​ដើម្បី​ឲ្យ​ពួក​គេ​ប្រើប្រាស់​​ទៅ​ថ្ងៃ​​អនាគត។

ចំណែក​ការងារ​ផ្សព្វផ្សាយ​ និង​តំណាង​ផលិតផល​​​បន្តបន្ទាប់​ទៀត ក៏​ចាប់​ផ្ដើម​មាន​អ្នក​ទាក់ទង​មួយ​ចំនួន​ដែរ ប៉ុន្តែ​​​នាង​សុំ​ពេល​ខ្លះ​​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​បន្តិច​សិន ៕

ប្រភព៖ Kapook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម