តើ​អ្នក​គាំទ្រ​គិត​បែប​ណា ​បើ​ Kimberly ​ទិញ​កាដូ​ខួប​កំណើត​បែប​នេះ​ឲ្យ​ Mark?

  • 2018-03-22 10:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​លេច​ឮ​ព័ត៌មាន​រកាំ​រកូស​គ្នា​អស់​មួយ​រយៈ​មក ​គូ​ស្នេហ៍​ Mark-Kim ​ក៏​ប្រែ​មក​ជា​ផ្អែមល្អែម​នឹង​គ្នា​សា​ជា​ថ្មី​វិញ ​ហើយ​ថែម​ទាំង​បក​ស្រាយ​ពី​បញ្ហា​នានា​ជ្រះ​ស្រលះ​អស់​ទៀត​ផង។

ដោយឡែក​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ត្រូវ​ជា​ខួប​កំណើត​របស់​ Mark Prin ​គេ​បាន​បង្ហោះ​សារ​ និង​រូបថត​ឱប​គ្នា​យ៉ាង​ផ្អែម​ល្អែម ​មិន​តែ​ប៉ុណ្ណោះ​នាង​ក៏​បាន​ទិញ​នំ​ខេក ​និង​ទិញ​កង់​ជា​កាដូ​សម្រាប់​មិត្ត​ប្រុស​ផង​ដែរ។ Kim រៀបរាប់​ថា​ដោយ​សារ Mark ជា​មនុស្ស​មិន​សូវ​ប្រកាន់​ច្រើន ​ហើយ​កាដូ​មួយ​នេះ Mark ​ក៏​ជា​ជ្រើស​រើស​ដោយ​ខ្លួន​ឯង​ដែរ ​ដូច្នេះ​នាង​មាន​តែ​បំពេញ​តាម​អ្វី​ដែល​គេ​ពេញ​ចិត្ត​តែ​ម្តង​ទៅ៕

ចុចអាន៖បញ្ចប់​បញ្ហា​ពាក្យ​ចចាមអារ៉ាម Mark Prin សុខ​ចិត្ត​ទទួល​កំហុស​​មុខ Kimberly

ប្រភព៖ thaistarnews ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា