Lee Minho និង Taeyang ឡើង​គីឡូ​ស្រឺត​ៗ​ក្រោយ​ចូល​កង​ទ័ព

  • 2018-03-22 03:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូប​ភាព​នៅ​ក្នុង​ជួរ​កង​ទ័ព​របស់​កំពូល​តារា​កូរ៉េ​២​ដួង​គឺ Lee Minho និង Taeyang ទើប​តែ​បញ្ចេញ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ជា​ខ្លាំង។

មុន​នេះ​បន្តិច កង​ពល​របស់​របស់​តារា​កូរ៉េ​២​រូប​គឺ តារា​សម្ដែង Lee Minho និង​តារា​ចម្រៀង Taeyang បាន​បង្ហោះ​រូបភាព​នៅ​ពេល​កំពុង​ហ្វឹកហាត់​របស់​សិល្បករ​ទាំង​២។ តាម​នោះ​ដែរ គេ​សង្កេត​ឃើញ​ថា អ្នក​ទាំង​២​នៅ​តែ​សង្ហារ ទោះ​បី​ជា​គុណភាព​រូប​មិន​សូវ​ច្បាស់ ព្រម​ទាំង​គ្មាន​ជំនួយ​នៃ​ការ​តុបតែង​ខ្លួន​ក៏ដោយ។

យ៉ាងណាក្ដី អ្នក​គាំទ្រ​មួយ​ចំនួន​បាន​លាន់​មាត់​ថា ប្រុស​ស្អាត​ទាំង​២​ហាក់​ដូច​ជា​ឡើង​គីឡូ​ជាង​មុន ព្រោះ​សង្កេត​ឃើញ​ថា​ទម្រង់​មុខ​ពេញ​ជាង​មុន។ តែ​មិន​អាច​បដិសេធ​ទេ​ថា រូប​សម្បត្តិ​របស់​ពួក​គេ​នៅ​តែ​ទាក់ទាញ​មិន​ធម្មតា៕

ចុចអាន៖Lee Dong Wook បង្ហាញ​ខ្លួន​​បែប​នឿយ​ហត់​ក្រោយ​បែក​ធ្លាយ​ព័ត៌មាន​ស្នេហា​ជាមួយ Suzy

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម