វិធី​​​សម្គាល់​ថា​​មិត្ត​ប្រុស​មាន​អារម្មណ៍​បែប​ណា​ចំពោះ​​អ្នក​ តាម​រយៈ​ការ​ថើប

  • 2018-03-22 02:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ថើប​គឺ​ជា​សញ្ញា​នៃ​សេចក្ដី​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់​ដែល​មិន​អាច​ប្រកែក​បាន តែ​ពេល​ខ្លះ​របៀប​នៃ​ការ​ថើប​របស់​គាត់​អាច​បង្ហាញ​ពី​អារម្មណ៍​ដែល​គាត់​មាន​ចំពោះ​អ្នក​បាន។ ខាង​ក្រោម​នេះ​អ្នក​អាច​សម្គាល់​ការ​ថើប​របស់​មិត្ត​ប្រុស ហើយ​មើល​ពី​អ្វី​ដែល​គាត់​គិត​បាន​មួយ​ផ្នែក ៖

១. ឱប​ខ្លួន​អ្នក​ហើយ​ថើប​ថ្ពាល់​ ឬ​ច្រមុះ

នេះ​បង្ហាញ​ថា​គាត់​មាន​អារម្មណ៍​ចង់​ស្និទ្ធស្នាល​ជា​មួយ​អ្នក​ឲ្យ​កាន់​តែ​ខ្លាំង។ គាត់​មាន​អារម្មណ៍​ថា​ចង់​ក្បែរ​អ្នក និង​បង្កើន​ទំនាក់ទំនង​ដ៏​ល្អ​មួយ​ទៅ​ថ្ងៃ​មុខ​ជាមួយ​គ្នា។ គាត់​ចង់​ទទួល​បាន​អារម្មណ៍​កក់​ក្ដៅ​ពី​អ្នក ទើប​រាល់​ពេល​ថើប​គាត់​តែងតែ​ឱប​អ្នក​បែប​នេះ។

រូបតំណាង

**២. ថើប​សក់**

ជា​ការ​ថើប​ដ៏​កក់​ក្ដៅ​មួយ​ដែល​ចេញ​ពី​ចិត្ត​របស់​គាត់។ ការ​ថើប​នេះ​វា​ហាក់​ដូច​ជា​ឪពុក​ផ្ដល់​មក​ឲ្យ​កូន​ដោយ​ក្ដី​ស្រឡាញ់​ ដូច្នេះ​គាត់​មាន​អារម្មណ៍​ថា​ស្រឡាញ់​ អាណិត​ និង​ចង់​ការពារ​អ្នក​គ្រប់​ពេល​ព្រោះ​អ្នក​ក្នុង​ចិត្ត​គាត់​ដូច​កូនក្មេង​ម្នាក់​អីចឹង។ ការ​ថើប​បែប​នេះ​គឺ​ជា​សញ្ញា​ដ៏​ល្អ​មួយ​ក្នុង​ទំនាក់​ទំនង​ស្នេហា ព្រោះ​គាត់​មាន​អារម្មណ៍​ជាមួយ​អ្នក​លើស​ពី​ស្រឡាញ់​បែប​គូសង្សារ​ទៀត​ផង។

៣. ថើប​ថ្ងាស

នៅ​ពេល​ដែល​គាត់​ថើប​ថ្ងាស​អ្នក​មាន​ន័យ​ថា​គាត់​ពិត​ជា​មាន​អារម្មណ៍​ល្អ​សម្រាប់​អ្នក។ នេះ​ជា​ការ​ថើប​បែប​ចាប់​ផ្ដើម​មួយ​នៃ​អារម្មណ៍​របស់​គាត់​ ហើយ​បន្ទាប់​មក​គាត់​នឹង​កាន់​តែ​ចូល​ទៅ​ជិត​អ្នក។ វា​ជា​ជំហាន​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​នៃ​ការស្រឡាញ់​ដ៏​ល្អ​មួយ។

រូបតំណាង

៤. ថើប​មាត់

ការ​ថើប​មាត់​បង្ហាញ​ពី​អារម្មណ៍​ដ៏​ខ្លាំង​មួយ​ដែល​គាត់​មាន​ វា​អាច​ជា​ការ​ថើប​រយៈពេល​ខ្លី​ ឬ​វែង​ទៅ​តាម​អារម្មណ៍​ដែល​គាត់​ចង់​ទទួល​បាន។ វា​អាច​មាន​ន័យ​ជ្រៅ​ជាង​ការ​ថើប​ផ្សេងៗ ព្រោះ​គាត់​មាន​អារម្មណ៍​ថា​អ្នក​ជា​មនុស្ស​ពិសេស​ខ្លាំង​សម្រាប់​គាត់ ហើយ​គាត់​ពេល​ខ្លះ​នឹង​អាច​មាន​អារម្មណ៍​លើស​​ពី​នេះ​ទៅ​ទៀត​នៅ​ពេល​ដែល​គាត់​ចាប់​ផ្ដើម​ថើប​បបូរមាត់​របស់​អ្នក។

រូបតំណាង

៥. ពេល​ថើប​គាត់​ប៉ះ​ត្រគាក​ ឬ​ឱប​ចង្កេះ​អ្នក

ជា​ការ​ឱប​បែប​ចាស់ទុំ​មួយ ដែល​បង្ហាញ​ថា​គាត់​មាន​បទពិសោធន៍​ច្រើន​ក្នុង​រឿង​ស្នេហា។ គាត់​មាន​ភាព​រ៉ូមែនទិច​ខ្លាំង តែ​ខាង​ក្រៅ​គាត់​មិន​ដែល​បង្ហាញ​ចេញ​មក។ អ្នក​អាច​នឹង​ទទួល​បាន​អារម្មណ៍​ល្អ​ខ្លាំង​ជាមួយ​គាត់ តែ​ពេល​ខ្លះ​វា​អាច​គ្រោះ​ថ្នាក់​ដែរ ព្រោះ​គាត់​អាច​មាន​អារម្មណ៍​សិច​ខ្លាំង​មក​លើ​អ្នក៕

រូបតំណាង

ចុចអាន៖ល្មម​គិត​គូរ​រឿង​បង្កើត​គ្រួសារ​ហើយ បើ​អ្នក​មាន​ចំណុច​ទាំង​នេះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ផេង ផលធិតា