ហេតុផល ៥ យ៉ាង ស្រី​ៗ​គួរ​ឈប់​គិត​ពី​រោម​លើ​ដង​ខ្លួន ព្រោះ​ជា​បញ្ហា​នាំឲ្យ​ឈឺក្បាល​ប៉ុណ្ណោះ

  • 2018-03-22 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​រោម​ច្រើន​ដុះ​លើ​ដង​ខ្លួន ជាពិសេស​ក្រោម​ក្លៀក​ពិតជា​ធ្វើឲ្យ​មនុស្ស​ស្រី​ឈឺក្បាល​ហាលថ្ងៃ ព្រោះ​ត្រូវ​គិត​ពី​វា​មិន​ឈប់។ ពេល​បាន​អាន​អត្ថបទ​ខាងក្រោម អ្នក​នឹង​ឈប់​គិត​ពី​រឿង​នេះ​ដោយ​ហេតុផល ៥ យ៉ាង​ខាងក្រោម៖

១.ជា​ធម្មតា​រោម​តែង​តែ​ដុះ​គ្រប់​កន្លែង

មិន​ថា​ក្លៀក ឬ​នៅ​តំបន់​សំខាន់​នោះ​ទេ វា​នឹង​ដុះ​មក​នៅ​ពេល​អ្នក​ពេញ​វ័យ ហើយ​មនុស្ស​ស្រី​មួយ​ណា​ក៏​ជួប​បញ្ហា​នេះ​ដែរ។ បើ​សិន​ជា​គ្មាន​រោម​ដុះ​លើ​ដង​ខ្លួន មាន​ន័យ​ថា​ម្នាក់​នោះ​មាន​បញ្ហា ឬ​ជំងឺ​ណា​មួយ​ជាក់ជា​មិន​ខាន ដូចនេះ​មិន​ចាំបាច់​ខ្វល់​ខ្វាយ​ទេ។

២.មិន​ត្រូវកោរ ទាំងអស់​ទេ

អ្នក​មិន​ចាំបាច់​កោរ​រោម​ដែល​មាន​លើ​ខ្លួន​ទាំងអស់​នោះ​ទេ ព្រោះ​មិន​មាន​អ្វី​ខុស​ជាមួយ​នឹង​ធម្មជាតិ។ រាងកាយ​របស់​អ្នក​ជា​ជម្រើស​របស់​អ្នក ចង់​ទុក ឬ​មិន​ទុក​ក៏​ជា​សិទ្ធ​របស់​អ្នក មនុស្ស​ជុំវិញ​ខ្លួន​គ្មាន​សិទ្ធ​និយាយ​ស្ដី ឬ​មក​បង្គាប់បញ្ជា​អ្វី​ទេ។

រូបតំណាង

**៣.វា​មិន​ខុស​លើ​នរណា**

កន្លង​មក​ធ្លាប់​មាន​តារា​ហូលីវូដ​ជាច្រើន ហ៊ាន​បង្ហាញ​ពី​រោម​ក្លៀក​ដោយ​មិន​រអា​ឡើយ។ ព្រោះ​អ្នក​ទាំងនោះ​គិត​ថា គ្រាន់តែ​មាន​វា មិន​បាន​ធ្វើ​ខុស​ចំពោះ​នរណា​ផង ហេតុអ្វី​ចាំបាច់​គិត​ពី​វា​ច្រើន​ដល់​ថ្នាក់​នេះ។

៤.ទោះ​វា​មិន​ទាក់ទាញ តែ​ក៏​មិន​ធ្វើឲ្យ​អ្នក​តប់ប្រមល់

គ្មាន​មនុស្ស​ស្រី​ណា​ទាក់ទាញ ព្រោះ​មាន​រោម​ក្លៀក​នោះ​ទេ តែ​សំខាន់​មាន​វា​ក៏​មិន​បាន​ធ្វើឲ្យ​អ្នក​ខ្វល់ខ្វាយ​គិត​មុខ​គិត​ក្រោយ​មិន​ឈប់​ដែរ។ ទុក​វា​នៅ​កន្លែង​ដើម​ទៅ បើ​អ្នក​មិន​ចង់​ចំណាយ​ពេល​ឈឺក្បាល​ជាមួយ​វា។

៥.អាច​ស្លៀកពាក់​ខ្លី​ៗ​បាន

ហេតុអ្វី​បាន​ជា​គិត​ថា មាន​រោម​ដៃ​រោម​ជើង​វែង មិន​អាច​ឲ្យ​អ្នក​ស្លៀកពាក់​ខ្លី​ៗ​បញ្ចេញ​សាច់​បាន។ នោះ​មិន​មែន​ជា​រឿង​ដែល​ត្រូវ​ខ្វល់​ឡើយ បើ​ខ្លាច​ថា​ស្លៀក​ពាក់​ខ្លី​មិន​កើត ស្លៀកពាក់​ជិត​ៗ​ខ្លួន​ទៅ ជាជាង​រក​វិធី​កម្ចាត់​រោម ដើម្បី​តែ​ស្លៀកពាក់​ខ្លី​មួយ​ឆាវ៕

រូបតំណាង

ចុចអាន៖សក់​នឹង​ដុះ​វែង​លឿន ​បើ​បាន​សាក​ល្បង​រូបមន្ត​ស្រាបៀរ​ទាំង ​៣នេះ

ប្រភព៖ gurl ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម