ធ្វើ​ចលនា​សម្រួល​សរសៃ​ងាយ​ៗ​នេះ​រាល់​យប់​ ធានា​លែង​ពិបាក​គេង​ទៀត​ហើយ!

  • 2018-03-22 01:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ច្បាស់់់​ជា​មាន​អារម្មណ៍​ថា​ចង់​គេង ​នៅ​ពេល​ដែល​នឿយ​ហត់ ​ឬ​អស់​កម្លាំង ​ប៉ុន្តែ​ជួនកាល​វា​ក៏​អាច​ប្រែ​ទៅ​ជា​គេង​មិន​លក់​វិញ​ដែរ ​ប្រសិន​បើ​អ្នក​អស់​កម្លាំង​ខ្លាំង​ពេក។ ​ប៉ុន្តែ​កុំ​បារម្ភ ​ចលនា​ទាំង ​៤​ខាង​ក្រោម​ នឹង​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន៖

ចលនា​ទី ​១៖ គេង​រាប​លើ​កម្រាល​ ហើយ​លើក​ដៃ​ទាំង​ពីរ​បញ្ឈរ​ឡើង​លើ​ (សម្រាល​កម្លាំង​ដៃ​ឲ្យ​អស់)។ បន្ទាប់​មក​លើក​ជើង​ទាំង​ពីរ​បញ្ឈរ​ឡើង​លើ​ឲ្យ​ត្រង់។ ចលនា​នេះ​ធ្វើ​ឲ្យ​ឈាម​ដើរ​ស្រួល​ កាត់​បន្ថយ​ការ​ស្លាក់​ខ្យល់ ​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​អង្គុយ​ធ្វើ​ការ​ច្រើន​ម៉ោង។

ចលនា​ទី ​២៖ អង្គុយ​លើ​ផ្ទៃ​រាប​ធម្មតា​ ដាក់​ខ្នង​ឲ្យ​ត្រង់ ​ហើយ​លា​ជើង​ទាំង​សង​ខាង។ ចូរ​ប្រើ​កម្លាំង​ពី​ក​ជើង​លា​ទៅ​មុខ​ឲ្យ​អស់។

ចលនា​ទី​ ៣៖ គេង​នៅ​លើ​ផ្ទៃ​រាប​ស្មើ ​ហើយ​ដាក់​ជើង​ម្ខាង​ឲ្យ​ត្រង់​ ជើង​ម្ខាង​ទៀត​អង្គុញ​ឡើង​មក​ជិត​ដង​ខ្លួន ​ដោយ​មាន​ដៃ​ទាំង​ពីរ​ជួយ​ទប់។

ចលនា​ទី ​៤៖ អង្គុយ​បត់​កង្កែប ​ហើយ​ដាក់​ដៃ​ទាំង​សង​ខាង​លើ​ភ្លៅ ​រួច​ផ្តេក​ខ្លួន​ទៅ​ក្រោយ​បន្តិច​ម្តង​ៗ​រហូត​រាប​ដល់​ឥដ្ឋ។

អ្នក​គួរ​ចំណាយ​ពេល ​១​នាទី​ក្នុង​ចលនា​នីមួយ​ៗ​ជា​រៀងរាល់​យប់​ ដើម្បី​ទទួល​បាន​លទ្ធផល៕

ចុចអាន៖ធ្វើ​រឿង​ទាំង​នេះ​មុន​ចូល​គេង​រាល់​យប់ ជួយ​បង្កើនអាយុឱ្យ​អ្នក​រស់​បាន​យូរ​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម