ក្រចក​ប្រែ​ពី​ ខ្លី​ ស្ដើង​ ទន់​ ទៅ​ជា​វែង​ក្រាស់​​រឹង​ល្អ​ ដោយ​ខ្ទឹម​ស និង​វីតាមីន​ E

  • 2018-03-21 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​ស្រី​ណា​ចង់​ឲ្យ​ក្រចក​ដៃ​ខ្លី​ ស្ដើង​ទន់​ដែល​ងាយ​របក​ ហើយ​ពិបាក​សូម្បី​តែ​ទៅ​លាប​ក្រចក​ ត​ ក្រចក​ កុំ​ថា​ឡើយ​ចង់​ចាក់​ជែល។​ ក្រចក​ដៃ​ទន់​ហើយ​ស្ដើង​នេះ​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ដូចជា​ ខ្វះ​ជីវជាតិ​ មាន​បញ្ហា​សុខភាព​ ឬ​អ្នក​ជំងឺ​កំពុង​ទទួល​ការ​ព្យាបាល ឬ​បណ្ដាល​មក​ពី​បន្លាស់​ប្ដូរ​អ័រម៉ូន​ជា​ដើម។​ ប៉ុន្តែ​អ្នក​អាច​សាកល្បង​វិធី​ងាយ​ៗ​នេះ​ ដោយ​គ្រឿង​ទេស​អាច​រក​បាន​ក្នុង​ផ្ទះ​នេះ​ដូចជា​ ខ្ទឹម​សរ​ នឹង​វីតាមីន​ E។​

១.​ ខ្ទឹម​សរ

រូបតំណាង

ខ្ទឹម​សរ​មាន​សារជាតិ​ប្រឆាំង​ផ្សិត​ ដែល​ល្អ​សម្រាប់​កម្ចាត់​ផ្សិត​ស៊ី​ក្រចក​ធ្វើ​ឲ្យ​ក្រចក​ដុះ​វែង​ ក្រាស់​និង​រឹង​មាំ។​ របៀប​ប្រើ​ គឺ​គ្រាន់​តែ​កាត់​ខ្ទឹម​សរ​ជា​ពីរ​ ហើយ​ញី​ឲ្យ​សព្វ​ពេញ​ក្រចក​ដៃ​ ទុក​ ២​ ទៅ​ ៣​ នាទី​សឹម​លាង​ចេញ​។​ វិធី​មួយ​បែប​ទៀត​គឺ​ចិញ្ច្រាំ​ខ្ទឹម​ឲ្យ​មត់​ចាំ​លាប​បិត​នឹង​ក្រចក​ទុក​ ៣​នាទី​សឹម​លាង​ចេញ។​ ធ្វើ​បែប​នេះ​មួយ​អាទិត្យ​អ្នក​និង​មាន​អារម្មណ៍​ថា​ក្រចក​ចាប់​ផ្ដើម​រឹង​មាំ​។​

២.​ គ្រាប់​Vitamin E

រូបតំណាង

វីតាមីន​ E​ មិន​ត្រឹម​តែ​ល្អ​ចំពោះ​ក្រចក​នោះ​ទេ​ តែ​ល្អ​ចំពោះ​ដៃ​ដូចគ្នា។​ របៀប​ប្រើ​វីតាមីន​ E​ មក​លាប​ក្រចក​ គ្រាន់​តែយក​វីតាមីន​ E ​លាយ​ជា​មួយ​ប្រេង​ដូង​រួច​ដាក់​កូន​ចាន​ កម្ដៅ​ឲ្យ​ពុះ​ ឬ​ក្ដៅឧណ្ណៗ (ហាម​មិន​ឲ្យ​ត្រូវ​ទឹក)​ រួច​យក​មក​លាប​លើ​ក្រចក​ និង​យក​សំឡី​រុំ​ទុក​មួយ​យប់​ដូច​ក្នុង​រូប។​ ធ្វើ​បាន​មួយ​អាទិត្យ​អ្នក​នឹង​មាន​អារម្មណ៍​ថា​ក្រចក​ក្លាយ​ទៅ​ជា​រឹង​មាំ​ហើយ​ដុះ​វែង៕

ចុចអាន៖សក់​នឹង​ដុះ​វែង​លឿន ​បើ​បាន​សាក​ល្បង​រូបមន្ត​ស្រាបៀរ​ទាំង ​៣នេះ

ប្រភព៖ trendcrown ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម