​ចរិត​អាក្រក់​​ៗ​របស់​​​​បណ្ដា​តួ​អង្គ​​រឿង “បុព្វេសន្និវាស” ដែល​មិន​គួរ​យក​​ជា​គំរូ​សោះ​ឡើយ

  • 2018-03-21 08:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រយៈ​ពេល​​នេះ ក្នុង​ប្រទេស​ថៃ​គឺ​គ្មាន​អ្នក​ណា​មិន​មើល​រឿង​ភាគ “បុព្វេសន្និវាស” នោះ​ទេ ហើយ​សូម្បី​តែ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក៏​មាន​អ្នក​ចាប់​អារម្មណ៍​ទស្សនា​រឿង​នេះ​មិន​តិច​ដែរ។ មិន​ត្រឹម​តែ​មាន​សាច់​រឿង​កំប្លុក​កំប្លែង​គួរ​ឲ្យ​ចង់​តាមដាន រឿង​ភាគ​មួយ​នេះ​ក៏​បាន​ផ្ដល់​ចំណេះដឹង​ផ្នែក​វប្បធម៌ ​ប្រវត្តិសាស្ត្រ​មួយ​ផ្នែក​ធំ​​សម្រាប់​ជនជាតិ​ថៃ ព្រម​ជាមួយ​គំនិត​អប់រំ​មួយ​ចំនួន។ ក្នុង​នោះ​ដែរ​ អ្នក​និពន្ធ​បាន​រំលេច​នូវ​សកម្មភាព​របស់​តួ​អង្គ​មួយ​ចំនួន​ដែល​អ្នក​ទស្សនា​មិន​គួរ​យក​ជា​គំរូ​សោះ​ឡើយ។

១. តួ​អង្គ ម៉ឺន​សុនថ​នថេវ៉ា

ទន្ទឹម​នឹង​មាន​ចំណុច​ល្អ តួ​ឯក​ប្រុស​ក៏​មាន​ចំណុច​អាក្រក់​មួយ​ចំនួន​ដែរ​ដែល​ខុស​សីលធម៌ ដូច​ជា​ចូលចិត្ត​ផឹក​ស្រា​ស្រវឹង និង​និយាយ​ស្ដី​​ដោយ​ប្រើ​ភាសា​​អាក្រក់​ៗ​ចំពោះ​តួ​ឯក​ស្រី រហូត​ធ្វើ​ឲ្យ​នាង​​ស្រក់​ទឹក​ភ្នែក។ ការ​ផឹក​សុរា ឬ​គ្រឿង​ស្រវឹង​នេះ គឺ​ខុស​សីល ៥​​ចំណុច​ទី​៥ សុរាមេរយៈ។

២. តួ​អង្គ នាងការ៉ាកេត

គឺ​តួ​អង្គ​អាក្រក់​ជាង​គេ ស្ទើរ​​តែ​រក​ចំណុច​ល្អ​មិន​បាន​ក្រៅ​ពី​រូប​សម្បត្តិ។ ក្នុង​នោះ​មាន​ទាំង​និយាយ​ស្ដី​គ្មាន​សុជីវធម៌ ខ្ជិល​ច្រអូស មិន​ធ្វើ​ការ​ធ្វើងារ មិន​ត្រូវ​ចិត្ត​អ្នក​ណា​ធ្វើ​បាប​អ្នក​នោះ មិន​ចាប់​អារម្មណ៍​បុណ្យបាប ទី​បំផុត​ក៏​ត្រូវ​ធ្លាក់​នរក ទោះ​បី តួ​នាង កេតសុរាង ខំ​ធ្វើ​អំពើ​ល្អ​ជួយ​យ៉ាង​ណា​ក៏​មិន​អាច​​ឡើង​ឋានសួគ៌​បាន​ដែរ។

៣. តួ​អង្គ អាចយ

ជា​អ្នក​បម្រើ​ជំនិត​តួ​ឯក​ប្រុស ដែល​មាន​ចិត្ត​ស្មោះត្រង់​នឹង​ចៅហ្វាយ​នាយ​ ប៉ុន្តែ​ទៅ​ដល់​ទី​ណា​យក​មាន់​​ទៅ​ជល់​នៅ​ទី​នោះ។ នេះ​គឺ​ជា​ការ​ធ្វើ​បាប​សត្វ ហើយ​ក៏​ជា​អំពើ​ខុស​ច្បាប់​ដែរ បើ​ក្នុង​សម័យ​បច្ចុប្បន្ន។

៤. ហ្លួង​សុន​សាខន

គឺ​ជា​តួ​អង្គ​ជន​បរទេស​ដែល​មាន​ភាព​ឆ្លាត​វៃ​ អាច​ចូល​បម្រើ​ការងារ​រាជការ ហើយ​ក៏​ជា​បុគ្គល​សំខាន់​មួយ​រូប​ដែរ​ក្នុង​ប្រវត្តិសាស្ត្រ​ថៃ។ ប៉ុន្តែ​ចំណុច​មិន​ល្អ​​ដែល​ស្ដែង​ឲ្យ​ឃើញ​ក្នុង​តួ​អង្គ​នេះ គឺ​ចូល​ចិត្ត​​និយាយ​ស្ដី​គំរាម​កំហែង មិន​ចាប់​អារម្មណ៍​ថា​អ្នក​ណា​​មាន​រឿង​ក្ដៅ​ក្រហាយ​ដោយ​សារ​ខ្លួន ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​ម៉ាលី​ពិបាក​​ឆ្លើយ​តប​ក្ដី​ស្រឡាញ់។ មិន​យូរ​មិន​ឆាប់​ គឺ​នឹង​ត្រូវ​ទទួល​រង​បាបកម្ម​ដល់​ជីវិត។

៥. តួ​អង្គ យាយ​ព្រីក

ជា​តួ​អង្គ​អ្នក​បម្រើ​​​ដែល​ចូលចិត្ត​មាន​គំនិត​គុំកួន និយាយ​ចាក់​ចេក​ចាក់​ស្ករ ពន្លើស​ការ​ពិត និយាយ​ច្រើន​​នាំ​រឿង​ច្រើន ដូច្នោះ​ហើយ​ទើប​ក្នុង​រឿង​ឃើញ​​​ឃើញ​ត្រូវ​​ឈាម​មាត់​ច្រើន​តាម​នោះ​ដែរ។

៦. តួ​អង្គ នាង​ច័ន្ទវ៉ាត

ជា​តួ​រង​ស្រី​ដែល​លួច​ស្រឡាញ់​តួ​ឯក​ប្រុស ចូល​ចិត្ត​​​​ឲ្យ​មុខ ឲ្យ​ភ្នែក បញ្ចេញ​កិរិយា​មារយាទ​ឲ្យ​ដៃ​បុរស ទាំង​ដឹង​ថា​គេ​មាន​គូ​ដណ្ដឹង​រួច​ទៅ​ហើយ។ នេះ​ក៏​ជា​ទង្វើ​ខុស​សីលធម៌​មួយ​ដែរ និង​​អាច​ឈាន​ដល់​ការ​ខុស​សីល ៥​ ត្រង់​ចំណុច កាមេសុមិច្ឆាចារា ៕

ចុចអាន៖

ប្រភព៖ khitpen ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម