តិចនិក​​ទាំង ៨ អាច​ជួយ​​ស្រីៗ​​លាប​ក្រែម​ក្រហម​ឆេះ ស្អាត​ដូច​តារា​ៗ​

  • 2018-03-21 08:09:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​លាប​ក្រែម​ក្រហម​បាន​ស្អាត ទាល់តែ​ដឹង​ពី​តិចនិក​សំខាន់​ៗ​មួយ​ចំនួន​សិន។ បើ​មិន​ដូច​នោះ​ទេ ក្រែម​នៅ​ដោយ​ក្រែម មុខ​នៅ​ដោយ​មុខ​មិន​ស៊ី​គ្នា​ឡើយ។ កញ្ញា ដឹង​ពី​វិធី​លាប​ក្រែម​ក្រហម​ច្រាល​ឲ្យ​ស្អាត​ដូច​តារា​ៗ យក​មក​ចែក​ជូន​ដល់​ប្រិយមិត្ត​ដែល​តែងតែ​តាមដាន​នូវ​មាតិកា ម៉ូដ & សម្រស់​ជា​ប្រចាំ។ ខាងក្រោម​នេះ​ជា​វិធី​ងាយ​ៗ ដែល​ជួយ​ឲ្យ​មាត់​ស្អាត​ស៊ិចស៊ី​ដូច​តួ​កុន ពេល​លាប​ក្រែម​ក្រហម៖

.លាប​ក្រែម​ក្រហម និង​រោម​ភ្នែក​ត្រូវ​លាប​មាស្ការ៉ា​ខ្មៅ ឲ្យ​ឃើញ​ពីរ​ចំណុច​នេះ​លេចធ្លោ​ស្មើ​គ្នា

.ពណ៌​ខាងក្នុង​ត្រូវ​តែ​ដិត​ជាង​ខាង​ក្រៅ ដើម្បី​ុកុំ​ញ៉ាំ​អី​ទៅ​រលុប​ដុំ​ៗ

.ពេល​លាប​ក្រែម​ក្រហម អ្នក​គួរតែ​ផាត់​ភ្នែក​ពណ៌​ផ្កាឈូក ដើម្បី​ឲ្យ​មើល​ទៅ​ស៊ី​គ្នា

.បន្ទាប់ពី​លាប​ក្រែម​ក្រហម និង​ផាត់​ភ្នែក​ពណ៌​ផ្កាឈូក ស្រមោល​ត្រូវ​តែ​ជា​ពណ៌​មាស

.ត្រូវ​បន្ថែម​ហាយឡាយ​ស​នៅ​គល់​ភ្នែក ដើម្បី​ឲ្យ​មើល​ទៅ​មាន​ភ្លឺ​គ្រប់គ្រាន់

.ត្រូវ​លាប​ក្រែម​ឲ្យ​មាន​គន្លាក់ ឬ​ជុច​ត្រឹមត្រូវ

.លាប​ក្រែម​ឲ្យ​សម​ល្អ​ពេញ​បបូរមាត់

.កុំ​ឲ្យ​ក្រែម​ហៀរ​ប្រឡាក់​គែម​ៗ​មាត់ និង​ជាប់​ធ្មេញ

ចុចអាន៖១៧ សន្លឹក​នេះ​បង្ហាញ​ថា Kimberly ចូល​ចិត្ត​ក្រែម​ពណ៌​ដិត​ៗ​ខ្លាំង

ប្រភព៖ gurl ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម