ក្រោយ​សម្រក​ទម្ងន់​បាន​សម្រេច សាន់​ឆាយ​បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​​ឈឹបៗ​តែ​ម្ដង

  • 2018-03-21 04:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​តែ​មាន​រាង​ធាត់​ខ្លាំង មិន​មាន​ការងារ​ធ្វើ នៅ​តែ​ផ្ទះ នៅ​ពេល​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​តៃវ៉ាន់ Barbie Hsu ចាប់​ផ្ដើម​ប្រឡូក​សិល្បៈ​ពេញ​ដៃ​វិញ​ហើយ។

កាល​ពី​ថ្ងៃ​ទី​១៩​ខែ​មីនា​កន្លង​ទៅ​នេះ តារា​សម្ដែង​លំដាប់ A តៃវ៉ាន់ Barbie Hsu បាន​បង្ហោះ​រូប​២​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ នៅ​ក្នុង​រូប​ដែល​ស្រី​ស្អាត​វ័យ​៤១​ឆ្នាំ​ចែក​រំលែក​នោះ គេ​សង្កេត​ឃើញ​ថា សាន់​ឆាយ​មាន​ស្បែក​មុខ​ភ្លឺ​តឹង មិន​ដូច​នឹង​អាយុ​៤១​របស់​នាង​ទាល់​តែ​សោះ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​សិន​​ជា​មួយ​រយៈ​មុន គេ​ឃើញ​ថា​អ្នក​ម្ដាយ​កូន​២​រូប​នេះ នៅ​តែ​ផ្ទះ តែ​ពេល​នេះ​ក្រោយ​ពេល​សម្រក​ទំងន់​បាន​សម្រេច​ហើយ ម៉ាក់​ផលិតផល​នានា​ក៏​ចាប់​ផ្ដើម​រក​នាង​ឡើង​វិញ ដើម្បី​ថត​ពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ឲ្យ​ផលិត​របស់​ពួក​គេ។ ជាក់​ស្ដែង​រូបភាព​ដែល តារា​កើត​ឆ្នាំ ១៩៧៦ បង្ហោះ​នោះ ក៏​ជា​រូប​ក្រៅ​ឆាក​នៃ​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ដែរ៕

ចុចអាន៖Yoona ស្អាត​វ៉ា​មុខ​កម្រង​តារា​ចិន​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត​អាស៊ី

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម