មនុស្ស​ប្រុស​ស្អប់​បំផុត ពេល​ឃើញ​ស្រី​ៗ​ស្លៀកសម្លៀកបំពាក់​បែប​នេះ​

  • 2018-03-20 09:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ដឹង​ទេ​ថា មាន​សម្លៀកបំពាក់​ខ្លះ​ពេល​អ្នក​ស្លៀក​ពាក់​ទៅ​បុរស​នឹង​ស្អប់? បុរស និង​ស្ត្រី​មាន​ទស្សនៈ​ផ្សេងគ្នា​នៅ​ពេល​និយាយ​អំពី​អ្វី​ដែល​ទាន់​សម័យនៃ​ខោអាវ។ ដើម្បី​ព្យាយាម​បំបែក​គម្លាត​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី fustany បាន​ស្នើ​សុំ​បុរស​ផ្ញើ​នូវ​អ្វី​មួយ​ដែល​ពួកគេ​ស្អប់​ពេល​ឃើញ​ស្ត្រី​ពាក់។ ខាងក្រោម​នេះ​ជា​របស់ ១៧ យ៉ាង ធ្វើឲ្យ​បុរស​ស្អប់​ភ្លាម​ៗ ពេល​នារី​ពាក់​វា៖

.ខោ Harem pants ៖ព្រោះ​មើល​ទៅ​ហាក់​មិន​សក្ដិសម​ខ្លួន​ឡើយ។

.សម្លៀកបំពាក់​ក្រឡា​រខិន៖ មើល​ទៅ​ហាក់​ដូចជា​កាច​សាហាវ មិន​ចូល​ភ្នែក​សោះ​ឡើយ។

.សម្លៀកបំពាក់​តូច​ជាង​ខ្លួន៖ បាន​ជា​ប្រុស​ៗ​មិន​ចូលចិត្ត​ព្រោះ​មើល​ទៅ​មិន​សម​នឹង​ខ្លួន ទោះ​មនុស្ស​ប្រុស​មិន​ចេះ​លេង​ម៉ូដ​ច្រើន​មែន តែ​ខោអាវ​ល្មម​នឹង​ខ្លួន ឬ​មិន​ល្មម​គេ​ប្រាកដជា​មើល​ដឹង។

.សម្លៀកបំពាក់​ចម្រុះ​ពណ៌៖ មនុស្ស​ប្រុស​សែន​ស្អប់​ពេល​ឃើញ​ស្រ្តី​ស្លៀក​បែបនេះ ព្រោះ​មើល​មិន​យល់​ទាល់តែ​សោះ។

.ស្លៀក​ខោ​សាច់​យឺត​ពីក្នុង ហើយ​មាន​ខោ​ខ្លី​ពី​ក្រៅ៖ ដោយសារ​តែ​ស្ទីល​បែបនេះ​មិន​ស្អាត ហើយ​ប្រុស​ៗ​ចង់​ឲ្យ​មនុស្ស​ស្រី​ស្លៀក​ខោ​សាច់​យឺត​មួយ​ជាន់ និង​មាន​អាវ​វែង​មក​បាំង ឬ​ស្លៀក​ខោ​ខ្លី​ទទេ​តែម្ដង។

.ខោ​ស្បែក៖ ខោ​បែបនេះ​មិន​សម​នឹង​ស្លៀក​ពាក់​ដើរហើរ​ឡើយ តែ​សម​ជាមួយ​តារា​ៗ​ស្លៀក​សម្ដែង​ជាង។

.Makeup ក្រាស់​ៗ៖ ប្រុស​ៗ​ប្រហែលជា​មិន​មើល​មុខ​អ្នក​ឡើយ បើ​នៅ​ថ្ងៃ​ធម្មតា​សោះ​ផាត់​មុខ​ដូច​តួ​ល្ខោន​ដែរ​នោះ។

.សម្លៀកបំពាក់​ធំ​ស៊ុលគឃុល៖ ព្រោះ​មើល​ទៅ​មិន​ឃើញ​រាងរៅ ហើយ​ចាស់​ទៀត​ផង។

.សម្លៀកបំពាក់​ឈុត​កាំម្ញី៖ នោះ​ជា style របស់ Paris Hilton កាលពី​ឆ្នាំ ២០០០។

១០.សម្លៀកបំពាក់​មិត្ត​ប្រុស៖ មនុស្ស​ប្រុស​មិន​ចង់​ឲ្យ​ស្រី​ៗ​ស្លៀកពាក់​ខោអាវ​គាត់ ព្រោះ​បើ​មិត្តភ័ក្ដិ​ឃើញ នឹង​ត្រូវ​គេ​បង្អាប់។

១១.អាវ​ជាប់​ខោ៖ សម្លៀកបំពាក់​បែបនេះ​មានតែ​ម៉ូដែល​ៗ​ប៉ុណ្ណោះ​ស្លៀក​ទៅ​ស្អាត មនុស្ស​ស្រី​ធម្មតា​គ្មាន​រាង​ស្តង់ដារ​ស្លៀក​ទៅ​ចប់​និយាយ​តែម្ដង។

១២.ស្បែកជើង​ផ្ទាត់៖ ស្បែកជើង​បែបនេះ​សក្ដិសម​តែ​ពាក់​នៅ​សមុទ្រ ឬ​ពេល​នៅ​ផ្ទះ​ ហើយ​អ្នក​ដទៃ​មិន​ឃើញ​ប៉ុណ្ណោះ។

១៣.Baggy pants៖ ខោ​បែបនេះ​មិន​សម​ជាមួយ​រាង​មនុស្ស​ស្រី​ឡើយ។

១៤.ស្លៀក​ខោ​គ្រប់​ពេល​វេលា៖ មើល​ទៅ​អ្នក​មិន​មាន​អ្វី​ថ្មី។

១៥.ដៃ​អាវ​ទ្រនាប់​ជ័រ៖ ទោះ​ជា​វា​ថ្លា តែ​មនុស្ស​គ្រប់​គ្នា​អាច​មើល​ឃើញ​អ្វី​ដែល​នៅ​ពី​ខាង​ក្នុង​អាវ​អ្នក។

១៦.ស្បែក​ជើង Crocs៖ លុះ​ត្រា​តែ​អ្នក​ជា​វេជ្ជបណ្ឌិត​ពាក់​នៅ​ពេទ្យ ទើប​មិន​អី។

១៧.អង្គុយ​សុខ​ៗ ដោះ​ស្បែកជើង​ចោល៖ មុន​ពាក់​ស្បែកជើង​គួរ​រក​គូ​ណា​ដែល​ល្មម​ជើង៕

ចុចអាន៖សក់​មនុស្ស​ស្រី​បែប​ណា ទើប​អាច​ទាក់​ចិត្ត​បុរស​ៗ​ឲ្យ​លង់​បាន​ពេល​នៅ​ជិត​ម្ដង​ៗ?

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម