ទិន ហ្វី​​បំបិទ​ព័ត៌មាន​​តឹងរ៉ឹង​ខណៈ​ចេញ​ថត​ភាពយន្ត​ថ្មី​ "The Mermaid 2”

  • 2018-03-20 03:50:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពុង​មាន​វត្តមាន​នៅ​ខេត្ត Shenzhen ប្រទេស​ចិន​ដើម្បី​ថត​រឿង​ថ្មី កំពូល​តារា​សម្ដែង​កំប្លែង Stephen Chow បាន​ហាម​ឃាត់​បណ្ដាញ​ព័ត៌មាន​ទាំង​អស់ មិន​ឲ្យ​ចុះ​ផ្សាយ​ពី​រឿង​ថ្មី​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​១៧​ខែ​មីនា​មុន​នេះ បណ្ដាញ​ព័ត៌មាន HKChannel បាន​រាយការណ៍​ថា តារា​សម្ដែង​លំដាប់ A ហុងកុង Stephen Chow កំពុង​វីវក់​នៅ​ខេត្ត Shenzhen ដើម្បី​ផ្ដិត​យក​រូបភាព​ឲ្យ​ភាពយន្ត "The Mermaid 2” របស់​ខ្លួន។ "ទិន ហ្វី​បាន​បំបិទ​ព័ត៌មាន​ទាំង​អស់​ រួម​ទាំង​រូបថត​ផង​ដែរ​ដែល​ទាក់​ទង​នឹង​រឿង​ថ្មី​របស់​ខ្លួន ទាំង​អ្នក​កាសែត និង​ទស្សនិកជន​គឺ​គ្មាន​លទ្ធភាព​ចូលជិត​កន្លែង​ថត​ឡើយ" បណ្ដាញ​ព័ត៌មាន Sina រាយការណ៍។

ផ្អែក​តាម QQ នៅ​ក្នុង​ប្លង់​ថត​ថ្មី​បំផុត តារា​វ័យ​៥៥​ឆ្នាំ​បាន​ប្រើ​វាំងនន​ប្រាក់​ដើម្បី​ហ៊ុមព័ទ្ធ​ទី​ធ្លា​ថត​ទាំង​អស់​ដើម្បី​កុំ​ឲ្យ​ឈុត​ឆាក​ធ្លាយ​ចេញ​ក្រៅ។ ជាមួយ​គ្នា​នេះ​ដែរ តួ​រឿង "អ្នក​លេង​ពូថៅហោះ" ក៏​ប្រើ​ឡាន​តម្លៃ​១១​ម៉ឺន​ដុល្លារ ដែល​មាន​គ្រប់​បរិក្ខា​ទាំង​អស់​ដើម្បី​ងាយ​ស្រួល​ធ្វើ​ដំណើរ​ពេល​ថត​ផង​ដែរ។

“The Mermaid 2” នៅ​តែ​រក្សា​តួ​ឯក​ស្រី​ដដែល ដោយ​មាន​ការ​តួ​ថ្មី​ចួល​រួម​នោះ តារា​ប្រុស Wu Yifan។ ភាពយន្ត​នេះ​គ្រោង​ចាក់​បញ្ចាំង​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​២០១៩៕

ចុចអាន៖Yang Mi ស្អាត​ដាច់​គេ ឯ​សង្សារ Luhan ស្លៀក​រ៉ូប​ដូច​សំណាញ់​បង់​ត្រី​លើ​កម្រាល​ព្រំ​ក្រហម

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម