មុនសម្រេចចិត្តខាត់ឬបកស្បែក អានអត្ថបទនេះសិន អ្នកនឹងងាកមកស្រឡាញ់ស្បែកខ្មៅវិញ
- 2018-03-20 00:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនសម្រេចចិត្តខាត់ឬបកស្បែក អានអត្ថបទនេះសិន អ្នកនឹងងាកមកស្រឡាញ់ស្បែកខ្មៅវិញ
ប្រជាជនតំបន់អាស៊ីភាគច្រើន ជាពិសេសនារីៗស្រលាញ់ចូលចិត្តនិងចង់បានសម្បុរស្បែកសខ្ចី។ ពួកគេយល់ថាសម្បុរស្បែកស មិនត្រឹមតែស្រស់ស្អាតទាក់ទាញនោះទេ តែវាមើលទៅមានអនាម័យ ហើយក៏បង្ហាញពីភាពស្រណុកដែលនៅតែផ្ទះមិនដែលចេញក្រៅ ធ្វើការក្រោមកម្ដៅថ្ងៃ។
ដោយសារតែផ្នត់គំនិតនេះហើយទើបធ្វើឲ្យស្រីៗខ្លះដែលកើតមកសម្បុរខ្មៅស្រអែម មានការអាក់អន់ចិត្ត ហើយខំទៅកែខៃពណ៌សម្បុរខ្លួនដូចជា ខាត់ស្បែក បកស្បែក លាបឡេជាដើម ដែលគ្រោះថ្នាក់ធ្វើឲ្យស្បែកខូច ងាយប្រតិកម្ម ដោយសារគ្រឿងកែសម្បុរស្បែកទាំងនោះគ្មានគុណភាព។ ប៉ុន្តែបើអានគុណសម្បតិ្តប៉ុន្មានចំណុចនេះហើយទើបដឹងថា អ្នកមានស្បែកខ្មៅស្រអែមមានសំណាងបែបណា៖
ស្បែកខ្មៅគឺជាស្បែកដែលមានសុខភាពល្អជាងគេ ព្រោះវាជួយការពារកម្ដៅថ្ងៃបានខ្លាំង។ អ្នកកើតមកមានស្បែកខ្មៅស្រអែមសំណាងត្រង់ថា ស្បែករបស់គេមានមេឡានីន (melanin) ការពារកំដៅថ្ងៃបានខ្ពស់ជាងអ្នកស ដោយមិនចាំបាច់ត្រូវលាបឡេច្រើនសម្រាប់ការពារគ្រប់ពេលដូចអ្នកស្បែកសរនោះទេ។
លើសពីនេះ អ្នកមានស្បែកខ្មៅស្រអែមមានអត្រាការកើតមហារីកស្បែកតិចជាងអ្នកមានស្បែកស អរគុណដល់មេឡានីនច្រើនដែលទប់ស្កាត់ការកើតមហារីកនោះ។ ម៉្យាងទៀត ស្បែកខ្មៅស្រអែមមិនងាយឆ្លងមេរោគ និងងាយកើតជំងឺសើរស្បែកដូចអ្នកមានស្បែកសឡើយ។ អ្វិដែលគួរឲ្យកត់សម្គាល់នោះ គឺអ្នកមានស្បែកខ្មៅស្រអែម ថតស៊ី កាមេរ៉ាមើលទៅស្អាតស្រស់ ហើយទាក់ទាញខ្លាំង។
ផ្ទុយទៅវិញ អ្នកខាត់ស្បែក បកស្បែកគឺហាក់ដូចជាបោះចោលនូវរនាំងការពាខ្លួនពីធម្មជាតិ ហើយចាប់យកកាំរស្មី UV ដើម្បីបង្កើតជំងឺមហារីកស្បែកអ៊ីចឹងដែរ។ ដូច្នេះគ្រប់គ្នាគួរចេះស្រលាញ់ និងថែរក្សាសម្បុរពណ៌ធម្មជាតិដែលខ្លួនមាន៕
ចុចអាន៖ស្រីៗត្រូវដឹង! ៤យ៉ាងនេះមិនគួរធ្វើនៅលើសុដន់ឡើយ បើមិនចង់មានគ្រោះថ្នាក់