Lee Dong Wook បង្ហាញ​ខ្លួន​​បែប​នឿយ​ហត់​ក្រោយ​បែក​ធ្លាយ​ព័ត៌មាន​ស្នេហា​ជាមួយ Suzy

  • 2018-03-18 05:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​លេច​ធ្លាយ​ព័ត៌មាន​កំពុង​មាន​ស្នេហា​ជាមួយ​តារា​ចម្រៀង Suzy តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ Lee Dong Wook បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មីនា​មុន​នេះ តារា​សម្ដែង​លំដាប់ A កូរ៉េ Lee Dong Wook បាន​​បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ Incheon ដើម្បី​ទៅ​បំពេញ​ការងារ​របស់​ខ្លួន។ នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ប្រុស​ស្អាត​វ័យ​៣៦​ឆ្នាំ បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្រោយ​ពេល​ទទួល​ស្គាល់​ថា​ខ្លួន​កំពុង​មាន​ស្នេហា​ជាមួយ​តារា​សម្ដែង និង​ចម្រៀង​ស្រី Suzy។

មាន​វត្តមាន​នៅ​ទី​នេះ គេ​សង្កេត​ឃើញ​ថា​តួ​រឿង "Goblin” បង្ហាញ​ទឹក​មុខ​មិន​សូវ​ស្រស់​នោះ​ឡើយ ពោល​គឺ​ហាក់​នឿយ​ហត់​ខ្លាំង។ យ៉ាងណាក្ដី រូប​សម្បត្តិ​របស់​លោក​នៅ​តែ​បាន​គេ​សរសើរ​ថា​សង្ហា​ពិបាក​រក​អ្នក​ប្រៀប​ផ្ទឹម​បាន៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម