បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​កូរ៉េ Song Hye Kyo ស្អាត​ឥត​ខ្ចោះ តែ​ត្រូវ​សង្ស័យ​កំពុង​មាន​កូន

  • 2018-03-17 05:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​លើក​ដំបូង​លើ​ប្រទេស​កំណើត​ក្រោយ​ពេល​រៀបការ កំពូល​តារា​សម្ដែង​ស្រី Song Hye Kyo បាន​ធ្វើ​ឲ្យ​បណ្ដាញ​ព័ត៌មាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ពី​ខ្លួន។

ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មីនា តារា​សម្ដែង​ជួរ​មុខ​កូរ៉េ Song Hye Kyo បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី​សន្និសីទ​របស់​ម៉ាក​គ្រឿង​​សម្អាង​មួយ​ដែល​មាន​នាង​ជា​អ្នក​តំណាង។ មាន​វត្តមាន​នៅ​ទីនេះ ភរិយា​របស់​តារា​សម្ដែង Song Joong Ki បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អត់​នឹង​មិន​ស្ញប់ស្ញែង​មិន​បាន ព្រោះ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន។

យ៉ាងណាក្ដី គេ​សង្កេត​ឃើញ​ថា ទាំង​រាង និង​មុខ​របស់​ស្រី​ស្អត​វ័យ​៣៦​ឆ្នាំ​គឺ​ពេញ​ជាង​មុន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​តួ​រឿង "បំណុលផ្ទះ​ជំពាក់​ស្នេហ៍" កំពុង​មាន​ផ្ទៃ​ពោះ​កូន​ដំបូង​ហើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម