Dating Idea ​ល្អៗ​សម្រាប់​គូ​ស្នេហ៍​បង្កើន​ភាព​ផ្អែមល្ហែម​ដោយ​​​​​មិន​​​​ចំណាយ​លុយ​ច្រើន

  • 2018-03-16 10:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​ឈប់​សម្រាក​គឺ​ជា​ពេលវេលា​ពិសេស​សម្រាប់​គូ​ស្នេហ៍​ធ្វើ​ការ​ណាត់​ជួប ឬ​ភាសា​​​អង់គ្លេស​ហៅ​ថា Dating នោះ។ សម្រាប់​ប្រិយមិត្ត​ដែល​មាន​អារម្មណ៍​ធុញ​ទ្រាន់​មិន​ដឹង​ថា​ត្រូវ​ចេញ​ទៅ​ណា ឬ​ទៅ​ធ្វើ​អ្វី​ជាមួយ​​គូ​ស្នេហ៍​​ក្រៅ​ពី​ចេញ​ទៅ​កន្លែង​ញ៉ាំ​អី​ធម្មតាៗ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី Ideas ល្អ​ៗ​មួយ​ចំនួន​​សក្ដិសម​នឹង​គូ​ស្នេហ៍​យុវវ័យ​សម័យ​ថ្មី​​​ដែល​មិន​ត្រូវ​ការ​ចំណាយ​ប្រាក់​ច្រើន។ មើល​ទុក​ឲ្យ​ហើយ ចាំ​ថ្ងៃ​ណា​​ចាត់​ការ​តែ​ម្ដង!

១. Explore ​ដើរ​​រុករាន​កន្លែង​ណា​មួយ​ដែល​គិត​ថា​ប្លែក​សម្រាប់​អ្នក​ទាំង​ពីរ

២. ហាង​កាហ្វេ ជ្រើសរើស​ហាង​កាហ្វេ​ដែល​មាន​បរិយាកាស​ល្អ​ៗ ដើម្បី​ជជែក​គ្នា​ពីនេះ​ពីនោះ​ក៏​រ៉ូមែនទិក​ម្យ៉ាង

៣. ធ្វើ​ការ​ស្ម័គ្រ​ចិត្ត គឺ​ជា​ការ​ណាត់​ដែល​មិន​ចំណាយ​ប្រាក់ តែ​ថែម​ទាំង​បាន​ធ្វើ​បុណ្យ និង​​ទទួល​បាន​ការ​ចងចាំ​ល្អ​ជាមួយ​គ្នា​ទៀត

៤. ជិះកង់ ថ្ងៃ​ចុង​សប្ដាហ៍​នាំ​គ្នា​​ជិះកង់​កម្សាន្ត ក្រៅ​ពី​បាន​អារម្មណ៍​ស្រស់​ថ្លា ក៏​បាន​សុខភាព​ដែរ

៥. ពិកនិក ប្រិយមិត្ត​នារី​ៗ​ដែល​ចង់​បង្ហាញ​ថ្វីដៃ​នៃ​វិជ្ជាមេផ្ទះ​របស់​ខ្លួន គឺ​អាច​បញ្ចេញ​បាន​បើ​មាន​ឱកាស​ទៅ​ពិកនិក

៦. មើល​រឿង សាកល្បង​ស្វែង​រក​រឿង​ណា​មួយ​ដែល​ចង់​មើល​​ជាមួយ​គូ​ស្នេហ៍ ឬ​​គេង​មើល​រឿង​ស្នេហា​ជាមួយ​គ្នា ក៏​រ៉ូមែនទិក​បាត់​ទៅ​ហើយ

៧. ធ្វើ​ម្ហូប សាក​ល្បង​សួរ​អំពី​មុខ​ម្ហូប​ដែល​គូ​ស្នេហ៍​ចូលចិត្ត​ហើយ​ធ្វើ​ឲ្យ​គេ​ញ៉ាំ ឬ​ធ្វើ​ជាមួយ​គ្នា​ក៏​​ល្អ

៨. ដុត​នំ ញ៉ាំ​ចង្អាប​ហើយ​ក៏​ត្រូវ​មានបង្អែម ចង់​បន្ថែម​ជាតិ​ស្ករ​ឲ្យ​ស្នេហា​អាច​សាក​ល្បង​ធ្វើ​នំ​ឬ​បង្អែម​ណា​មួយ​ជាមួយ​គ្នា

៩.​ដើរ​ផ្សារ​ទំនើប ដើរ​មើល​អីវ៉ាន់ មើល​គេ​ មើល​ឯង

១០. ដើរ​លេង ទៅ​កន្លែង​ណា​ដែល​មាន​បរិយាកាស​ល្អ​ៗ អាច​កាន់​ដៃ​គ្នា​ដើរ​បាន​ក៏ Sweet ដែរ

១១. ថត​រូប រក​កន្លែង​ណា​មាន​ទេសភាព​ស្អាតតិច​ទៅ ហើយ​យក​កាមេរ៉ា​ទៅ​ថត​រូប​ឲ្យ​គ្នា​ ឬ​ Selfie ក៏​ល្អ

១២. ប្រារព្ធ​ថ្ងៃ​ពិសេស​ៗ បើ​ចំ​ថ្ងៃ​ពិសេស អាច​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​នៅ​ផ្ទះ និង​មាន​នំ​ផ្លុំ​ទៀន​ជាមួយ​គ្នា​​គឺ​រឹត​តែ​ពិសេស

១៣. លេង​ហ្គេម កុំ​ឲ្យ​ស្ត្រេស​ពេក អាច​នាំ​គ្នា​ទៅ​លេង​ហ្គេម​

១៤. ខា​រ៉ាអូខេ នាំ​គ្នា​ទៅ​ច្រៀង​បទ​ចម្រៀង​ស្នេហា​រ៉ូមែនទិក បើ​អ្នក​​ច្រៀង​ពីរោះ​ទៀត​គឺ​រឹត​តែ​ពិសេស

១៥. លេង​ហ្គីតា បើ​ជា​អ្នក​ស្រឡាញ់​តន្ត្រី អាច​រៀន​ហ្គីតា ហើយ​លេង​ហ្គីតា​​តែ​ពីរ​នាក់

១៦. លេង​កីឡា កីឡា​នាំ​មក​នូវ​សុខភាព សប្បាយ​ជាមួយ​គ្នា សុខភាព​ល្អ​ជាមួយ​គ្នា ៕

ប្រភព៖ sistacafe ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម