ពាក់​អាវ​ជាន់​ជាមួយ​តារា​ចិន Song Hye Kyo ត្រូវ​វាយ​តម្លៃ​ថា​ស្អាត​ចាញ់​គេ​ដាច់

  • 2018-03-16 05:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​រាង​ស្គម ស្ដើង ហើយ​ខ្ពស់​ទៀត​នោះ តារា​សម្ដែង​ស្រី​ចិន Jing Tian ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ស្អាត​ជាង​រៀមច្បង Song Hye Kyo ពេល​ពាក់​អាវ​ជាន់​គ្នា។

នៅ​ពេល​ដែល​តារា​ជួរ​មុខ​ស្លៀកពាក់​ជាន់​សំលៀកបំពាក់​គ្នា ជា​ធម្មតា​គឺ​ពិបាក​រក​ឃើញ​​ឈ្នះ​ចាញ់​ខ្លាំង​ណាស់។ យ៉ាងណក្ដី កាល​ពី​ពេល​ថ្មី​ៗ​នេះ កំពូល​តារា​សម្ដែង​កូរ៉េ Song Hye Kyo ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា បាន​ត្រូវ​តារា​ស្រករ​ក្រោយ​វ៉ាមុខ​នៅ​ពេល​ពាក់​អាវ​ក្រៅ​ជាន់​គ្នា។

ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា​មុន​នេះ តារា​សម្ដែង​ស្រី​កំពុង​ល្បី​ឈ្មោះ Jing Tian បាន​បង្ហាញ​មុខ​ក្នុង​សន្និសីទ​មួយ ដែល​នៅ​ទី​នោះ នាង​បាន​ពាក់​អាវ​ក្រៅ​ទើប​ចេញ​ថ្មី​របស់​ម៉ាក Dior។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ កាល​ពី​ខែ​កន្លង​ទៅ តារា​សម្ដែង​ជួរ​មុខ​កូរ៉េ Song Hye Kyo ក៏​បាន​ពាក់​អាវ​នេះ​ដូច​គ្នា។

ខុស​ពី​សព្វ​មួយ​ដង ដែល​តែង​តែ​ស្អាត​ជាង​អ្នក​ដែល​ពាក់​អាវ​ជាន់​ជាមួយ​ខ្លួន​នោះ នៅ​លើក​នេះ ប្រពន្ធ Song Joong Ki ត្រូវ​ទស្សនិកជន​វាយ​តម្លៃ​ថា​ស្អាត​ចាញ់​តារា​ចិន​នោះ​ទេ។ ខណៈ Jing Tian ពាក់​អាវ​បែប​ព្រលែង មើល​ទៅ​សិចស៊ី​នោះ តួ​រឿង "ម្ចាស់​ព្រះអាទិត្យ" បែរ​ជា​បិទ​ឡេវ​ឡើង​ជិត​អស់ ធ្វើ​ឲ្យ​នាង​មើល​ទៅ​ចាស់​ជាង​មុន៕

ចុចអាន៖ត្រូវ​គេ​បិទ​ទីផ្សារ​ភាគហ៊ុន ត្រចៀកកាំ​នៅ​តែ​ជាប់​ជា​កំពូល​មហាសេដ្ឋី​ដែល​មាន​ឡើង​ពី​បាត​ដៃ​ទទេ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម