អាយុ​ច្រើន​ក៏ “មិន​ចាស់” ឲ្យ​តែ​អ្នក​មាន​ទម្លាប់​រស់​នៅ​បែប​នេះ

  • 2018-03-15 09:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ឲ្យ​​ខ្លួន​​ឯង​មើល​ទៅ​ក្មេង​បាន​យូរ​នោះ អ្នក​មិន​អាច​ថែ​រក្សា​តែ​រូបរាង​ខាង​ក្រៅ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បំប៉ន​ និង​ថែ​រក្សា​ឲ្យ​បាន​ល្អ​ដែរ​សម្រាប់​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវ​ចិត្ត។ បើ​អ្នក​រស់​នៅ​ដោយ​មាន​ក្ដី​សុខ នោះ​សម្រស់​គឺ​នឹង​ចេញ​មក​ដោយ​ឯកឯង។ ខាង​ក្រោម​នេះ​នឹង​ប្រាប់​ពី​​វិធីសាស្ត្រ​ទាំង​ឡាយ​ដែល​អាច​ជួយ​រក្សា​ភាព​ក្មេង​ជាង​វ័យ​របស់​អ្នក​ឲ្យ​នៅ​បាន​យូរ​៖

រូបតំណាង

១. រក្សា​ទម្ងន់​កុំ​ឲ្យ​ធាត់​ពេក ឬ​ស្គម​ពេក

២. ផឹក​ទឹក​ស្អាត

៣. មិន​ដើរ​​ហាល​ក្ដៅ លាប​ក្រែម​ការពារ​កម្ដៅ បាំង​ឆត្រ ។ល។

៤. កុំ​ Make-up ក្រាស់​ពេក កុំ​គួរ​កន្ទុយ​ភ្នែក​ពណ៌​ខ្មៅ កុំ​ពាក់​​រោម​ភ្នែក

៥. កុំ​វិលវល់​ជាមួយ​រឿង​អតីត

៦. កុំ​ស្លៀក​សម្លៀក​បំពាក់​ដដែល​ៗ សាកល្បង​ស្លៀក​សម្លៀក​បំពាក់​បែប​ថ្មី​ខ្លះ

៧. មិន​​ខ្លាច​បច្ចេកវិទ្យា

៨. ធ្វើ​ធ្មេញ​ឲ្យ​ស្អាត និយាយ​រួម​សុខភាព​ធ្មេញ​ត្រូវ​តែ​ល្អ

៩. ដៃ​ជើង ក្រចក​ដៃ​ក្រចក​ជើង​ត្រូវ​តែ​ស្អាត​ល្អ

១០. កុំ​ពាក់​ខ្សែ​ក ឬ​ខ្សែ​ដៃ​​មាស

១១. ដើរ​ អង្គុយ​ឲ្យ​ត្រង់​ខ្លួន មាន​ជំនឿ​ជាក់​លើ​ខ្លួន​ឯង

១២. ហាត់​ប្រាណ​​ល្មម​ៗ​​រាល់​ថ្ងៃ

១៣. ​ដក​ដង្ហើម​ចូល​​​វែង​ៗ ហើយ​ដក​ចេញ​យឺត​ៗ

១៤. រក្សា​ស្នាម​ញញឹម​ជានិច្ច​ទោះ​បី​គ្មាន​អ្នក​ណា​មើល

រូបតំណាង

១៥.​ មាន​ស្នេហា

១៦. មាន​ក្ដី​សង្ឃឹម មាន​ក្ដី​ស្រមៃ និង​មាន​ការ​ស្រមើ​ស្រមៃ

១៧. តាមដាន​ព័ត៌មាន មាន​ប្រយោជន៍ និង​ទាន់​សម័យ​កាល

១៨. កុំ​និយាយ​ស្ដី​អសុរស

១៩. ចេះ​នៅ​ស្ងៀម និង​ស្ដាប់​​អ្នក​ទៃ​ខ្លះ

២០. នៅ​ពេល​គ្មាន​អី​ធ្វើ កុំ​​នាំ​​គ្នា​ដើរ​​លេង​​យប់​ជ្រៅ តែ​គួរ​ចំណាយ​ពេល​គេ​ង​សម្រាក ដើម្បី​ឲ្យ​ក្រោក​ឡើង​ពេល​ព្រឹក​មាន​អារម្មណ៍​ស្រស់​ថ្លា

២១. កុំ​រវីរវល់​រឿង​អ្នក​ដទៃ កុំ​និយាយ​ដើម​ និយាយ​អាក្រក់​ពី​អ្នក​ដទៃ

២២. រស់​នៅ​ជាមួយ​បច្ចុប្បន្ន គិត​ដល់​អនាគត បំភ្លេច​អតីត

២៣. ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ប្ដី ឬ​ប្រពន្ធ​ខ្លួន​ឯង​ញឹកញាប់ និង​ផ្អែមល្ហែម​រាល់​ថ្ងៃ

២៤. ចំណាយ​​លុយ​ដើម្បី​ខ្លួន​ឯង

២៥. មើល​ថែ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ កុំ​មើល​ងាយ​ខ្លួន​ឯង​ថា​ចាស់​ហើយ លែង​មាន​អ្វី​សំខាន់

២៦. ឧស្សាហ៍​លេង​សើច កំប្លុក​កំប្លែង

២៥. សើច​ឲ្យ​បាន​ច្រើន ហើយ​ឮ​ៗ

២៦. រៀន​និយាយ​បដិសេធ មិន​ធ្វើ មិន​ទៅ មិន​ចង់​បាន ចំពោះ​​អ្វី​ដែល​ខ្លួន​មិន​ចូល​ចិត្ត មិន​ចង់​បាន ឬ​ទី​កន្លែង​ដែល​ខ្លួន​មិន​ចង់​ទៅ​ដោយ​មិន​ចាំបាច់​មាន​ហេតុផល​ ឬ​ក្រែង​ចិត្ត​អ្នក​ណា។

២៧. នៅ​ជាមួយ​អ្នក​ណា​ម្នាក់​ហើយ​ស្ត្រេស រឿង​ច្រើន នឹង​ធ្វើ​ឲ្យ​បេះដូង​លោតកាន់​តែ​ញាប់ ឬ​ខុស​ចង្វាក់​ព្រោះ​អារម្មណ៍​អ្នក​មិន​ល្អ ដូច្នេះ​គួរ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទាំង​អស់​នេះ។

២៨. កុំ​ចូល​ទៅ​ក្នុង​សង្គម​ដែល​ធ្វើ​ឲ្យ​ខ្លួន​​ឯង​មាន​អារម្មណ៍​ថា​ពិបាក បើ​ទោះ​បី​សង្គម​នោះ​ល្អ ឬ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ប៉ុណ្ណា​ក៏​ដោយ។

២៩. មាន​មិត្តជិត​ស្និទ្ធ​តិច​តួច ល្អ​ជាង​​មាន​មិត្ត​ច្រើន​តែ​គ្មាន​អ្នក​ស្និទ្ធ។

៣០. ឈប់​គិត​ចង់​ឲ្យ​អ្នក​ដទៃ​យល់​ពី​យើង។ អ្នក​ណា​មិន​យល់​ក៏​បណ្ដោយ​តាម​គេ​ទៅ ព្រោះ​​យើង​មិន​ទំនេរ គ្មាន​ពេល និង​មិន​ចង់​គិត​ច្រើន​នាំ​ចាស់។

៣១. ស្វែង​រក​ចំណេះដឹង​ និង​ហាត់​ជំនាញ​ថ្មី​ៗ មិន​បាច់​ឲ្យ​ពូកែ តែ​ឲ្យ​តែ​ធ្វើ​ហើយ​សប្បាយ​ចិត្ត។

៣២. កុំ​ចាត់​ទុក​​លាភ​សក្ការៈ យស​សក្ដិ​​ជាធំ។

អ្នក​អាន​គ្រប់​បន្ទាត់​មិន​រំលង​​ដល់​ចំណុច​នេះ បង្ហាញ​ថា​​តាំង​ចិត្ត​ថា​មិន​ចង់​ចាស់ ពិត​ប្រាកដ​ហើយ ដូច្នេះ​អាន​ហើយ​កុំ​ភ្លេច​អនុវត្ត​ផង​ទើប​ទទួល​បាន​ផល ៕   ចុចអាន៖

ប្រភព៖ khitpen ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម