Yang Mi ស្អាត​ដាច់​គេ ឯ​សង្សារ Luhan ស្លៀក​រ៉ូប​ដូច​សំណាញ់​បង់​ត្រី​លើ​កម្រាល​ព្រំ​ក្រហម

  • 2018-03-15 04:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​តារា​ល្បី​ឈ្មោះ​ចិន​ជា​ច្រើន បាន​បង្ហាញ​ខ្លួន​នៅ​លើ​កម្រាល​ព្រំក្រហម​ក្នុង​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣​ខែ​មីនា កម្មវិធី​មហោស្រព​ភាពយន្ត​ទូរទស្សន៍​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​យ៉ាង​អ៊ឹកធឹក​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ កម្មវិធី​នេះ​ប្រមូល​ផ្ដុំ​ដោយ​​តារា​កំពុង​ល្បី​ឈ្មោះ​ជា​ច្រើន​ដូច​ជា Yang Mi, Guan Xiao Tong និង Peter Ho ជា​ដើម។

ក្រៅ​ពី​វត្តមាន​របស់​តារា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​កម្មវិធី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ សំលៀក​បំពាក់​របស់​ស្រី​ស្អាត​ទាំង​ឡាយ​នៅ​កម្រាល​ព្រំ ក៏​ទាក់ទាញ​ទស្សនិកជន​មិន​តិច​ដែរ។ តារា​ស្រី​ដែល​ត្រូវ​បាន​គេ​សរសើរ​ថា​ស្អាត​ជាង​គេ​ក្នុង​កម្មវិធី​នោះ​គឺ អ្នក​ម្ដាយ​កូន​១ Yang Mi ព្រោះ​រ៉ូប​របស់​នាង​ធ្វើ​ឲ្យ​នាង​មើល​ទៅ​មិន​ខុស​ពី​ព្រះ​នាង​នោះ​ឡើយ។

ផ្ទុយ​មក​វិញ តារា​សម្ដែង​វ័យ​ក្មេង Guan Xiao Tong សង្សារ​របស់​តារា​ចម្រៀង Luhan ធ្វើ​ឲ្យ​គេ​មាន​ចម្ងល់​ជា​ខ្លាំង មិន​ដឹង​ថា​កំពុង​ស្លៀក​អ្វី ខណៈ​នាង​ស្លៀក​រ៉ូប​ហើយ មាន​ខោ​ពី​ក្នុង​ទៀត។ ទស្សនិកជន​បាន​លាន់​មាត់​ថា រ៉ូប​របស់​នាង​ធ្វើ​ឲ្យ​គេ​ស្រម៉ៃ​ឃើញ​ស្បៃ​បង់​ត្រី​របស់​អ្នក​នេសាទ៕

ចុចអាន៖សម្រក​ទម្ងន់គឺ​វិធី​ស្អាត​លឿន​បំផុត​ ដែលតារា​ប្រុស​ល្បី​ឈ្មោះ​ចិន​បង្ហាញ​ឲ្យ​គេ​ឃើញ​

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel