៤ចំណុចស្រីៗគួរគិត បើមិនចង់មកដល់ដំណាក់កាល អ្នកក្រមិនហ៊ាន អ្នកមានមិនចូល
- 2018-03-15 00:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ចំណុចស្រីៗគួរគិត បើមិនចង់មកដល់ដំណាក់កាល អ្នកក្រមិនហ៊ាន អ្នកមានមិនចូល
ការរៀបការនិងសាងគ្រួសារជារឿងសំខាន់ រៀបការរួចមានសុភមង្គលក៏ជាអ្វីដែលមនុស្សស្រីគ្រប់គ្នា រំពឹងចង់បាន។ តែមានស្ត្រីខ្លះទោះមានរូបសម្ផស្សស្រស់ស្អាត និងមានជីវិតការងារជោគជ័យបែបណាក៏ហាក់បីជាមិនសូវកាកកបក្នុងជីវិតគូរ។ ទាំងនេះជាហេតុផលដែលពេលខ្លះនារីជោគជ័យទាំងនោះត្រូវបានគេបោះសំដីមកថា អ្នកក្រមិនហ៊ានអ្នកមានមិនចូល។ បំណងរបស់អត្ថបទនេះគឺកញ្ញាគ្រាន់តែចង់ឲ្យស្រីៗថ្លឹងថ្លែងឡើងវិញនូវការពិតខ្លះហើយទុកជាបទពិសោធន៍ប៉ុណ្ណោះ ។
១. នារីជោគជ័យភាគច្រើនរវល់ខ្លាំង
មនុស្សស្រីដែលជោគជ័យច្រើនផ្ដោតខ្លាំងលើការងារ ជាងស្នេហា។ នាងអាចភ្លេចពីភាពរ៉ូមេទិក ហើយមិនទោរទន់លើរឿងស្នេហានោះទេ។ ដោយសារតែភាពហ្មត់ចត់នេះនិងភាពម្ចាស់ការបែបនេះទើបធ្វើឲ្យបុរសខ្លះគិតថាខ្លួនគ្មានសមត្ថភាពនឹងយកនាងបាននោះទេ។
២. នារីៗចូលចិត្តភាពស៊ីវិល័យ
នេះមិនមែនជាការបន្ទោសបង្អាប់នារីនោះទេ នាសម័យស៊ីវិល័យដូចបច្ចុប្បន្ននេះអ្នកណា ក៏ចូលចិត្តស្លៀកពាក់ឡូយៗកាន់កាបូបថ្លៃដែរ។ តែមនុស្សប្រុសខ្លះយល់ថាពួកគេ គ្មានលទ្ធភាពធ្វើឲ្យអ្នកមានរស់នៅជីវិតស៊ីវិល័យបែបនេះទេ ទាំងដែលអ្នកមិនដែលគិតចង់បានអ្វីពីគេសោះ។
៣. ស្រីៗដាក់កម្រិតនៃគូរស្រករ
ស្រីៗខ្លះកំណត់ថាអ្នកចូលស្ដីដណ្ដឹងប្រភេទបែបណា ដែលនាងនឹងទទួល នឹងបែបណាដែលនាងមិនទទួល។ តែការកំណត់ប្រភេទរបៀបនេះធ្វើឲ្យបែកធ្លាយចេញទៅក្រៅដោយបុរសនាងធ្លាប់បដិសេធ ធ្វើឲ្យបុរសផ្សេងទៀតមិនហ៊ានចូលព្រោះខ្លាចនាងបដិសេធខ្មាសគេដូចគ្នា។
៤. ចាំមួយហើយមួយទៀត
មនុស្សស្រីខ្លះពេលមានគេចូលស្ដីដណ្ដឹងតែងប្រកែកដោយថាមិនទាន់ត្រៀមខ្លួន ហើយចាំអ្នកក្រោយបន្តបន្ទាប់ ហើយចាំពឹងលើវាសនា បើគូព្រេងពិតនិងត្រូវគ្នា។ តែធ្វើបែបនេះអាចនឹងចាំស្កក ព្រោះអ្នកបន្ទាប់នឹងមកចូលមែន តែមិនមែនសុទ្ធតែល្អជាងអ្នកមុនៗនោះទេ។ ដូច្នេះគួរពិចារណា សិនទៅបើទទួលយកបានគួរតែទទួលយក។