ពេល​មនុស្ស​ស្រី​អស់​ការ​អត់ទ្រាំ នាង​នឹង​ធ្វើ​រឿង​ទាំងនេះចេញ​មក

  • 2018-03-14 03:37:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ស្មុគស្មាញ ការ​ប្រឈមមុខ​នឹង​បញ្ហា​ពិបាក​ៗ​ម្នាក់ឯង អាច​ធ្វើឲ្យ​មនុស្ស​ស្រី​មួយ​ចំនួន​ធុញថប់ រហូត​អស់​លទ្ធភាព​គ្រប់គ្រង​អារម្មណ៍​ខ្លួន​បាន ឬ​ហៅថា​អស់​ការ​ទ្រាំ។ ក្នុង​ដំណាក់កាល​នោះ នាង​ប្រាកដជា​បញ្ចេញ​នូវ​ទង្វើ​ទាំង ៩ នេះ។

.នាង​មិន​ខ្វល់​ថា តើ​នរណា​ចូលចិត្ត​នាង ឬ​អត់​ទេ។ គោល​បំណង​សំខាន់​របស់​មនុស្ស​ស្រី​នៅ​ពេល​នោះ គឺ​ចង់​នៅ​ស្ងាត់​ម្នាក់​ឯង​ដោយ​មិន​ចង់​ដឹង​ឮ​អ្វី​ទាំងអស់។

រូបតំណាង

**២**.នារី​ម្នាក់​ដែក​ពិបាក​ចិត្ត​រហូត​ទ្រាំ​លែង​បាន​ នឹង​ក្លាយ​ជា​មនុស្ស​ទ្រគោះបោះបោក។ តែ​មុន​ពេល​និយាយ​បែប​នោះ អ្នក​គួរតែ​ស្វែងរក​ពី​មូលហេតុ​នៅ​ពី​ក្រោយ​ខ្នង​សិន។

.មនុស្ស​ស្រី​ដែល​ឈាន​ដល់​ដំណាក់កាល​បែបនេះ នឹង​លែង​ភ័យ​ខ្លាច​ការ​ប៉ះ​ទង្គិច​អ្វី​មួយ​មក​លើ​ផ្លូវ​ចិត្ត​នាង​ទៀត​ហើយ។

.នាង​មិន​ភ័យ​ខ្លាច​ក្នុង​ការ​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​ចាកចេញ​ឡើយ ហើយ​ នាង​ក៏​មិន​ខ្លាច​ក្នុង​ការ​បញ្ឈប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​សំខាន់​ដែល​មិន​បាន​បន្ថែម​អ្វី​មួយ​ដ៏​ប្រសើរ​មក​ក្នុង​ជីវិត​របស់​នាង​ដែរ។

.នារី​ដែល​មាន​អាការៈ​តានតឹង​ជ្រុល​ម្នាក់​នោះ នឹង​មិន​សប្បាយ​ចិត្ត​គ្រប់​ពេលវេលា នាង​លែង​មាន​ភាព​ល្អឥតខ្ចោះ​សម្រាប់​អ្នក​ដទៃ​ទៀត​ហើយ។

.គោលដៅ​របស់​នាង គឺ​មិន​អាច​សម្រេច​ឆាប់​ៗ​នេះ​បាន ដោយសារ​តែ​ចិត្ត​លែង​មាន​លំនឹង។

.នាង​នឹង​មាន​ភាព​ស្មោះត្រង់​ចំពោះ​អារម្មណ៍​​ខ្លួន ដែល​កន្លង​មក​មិន​ហ៊ាន​ធ្វើ​តាម​វា ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដទៃ។

.នាង​ផ្លាស់ប្ដូរ​ច្រើន​​ខ្លាំង​ណាស់ ដោយ​ខុស​​ពី​មុន​ដាច់​តែ​ម្ដង ធ្វើ​ដូចជា​មនុស្ស​ពីរ​នាក់​ផ្សេង​គ្នា។

.នាង​មិន​យកចិត្តទុកដាក់​ទេ ទោះជា​នរណា​និយាយ​អ្វី​ពី​នាង​ក៏​ដោយ៕

ចុចអាន៖មនុស្ស​​មាន​ការ​ចងចាំ​ល្អ​ខ្លាំង​ពេក ក៏​អាច​មាន​ទុក្ខ​ច្រើន​ជាង​គេ​ដែរ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម