អត់​គេង​ពេញ​មួយ​យប់ អ្នក​គ្រូ​ចំណាយ​១៤​ម៉ោង​គូរ​រូប​កូន​សិស្ស​លើ​ក្ដារ​ខៀន​ថ្ងៃ​ចុង​ក្រោយ​ជួប​គ្នា

  • 2018-03-14 04:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

កាដូ​ចុង​ក្រោយ​ដែល​អ្នក​គ្រូ​ម្នាក់​ជូន​ដល់​កូន​សិស្ស​របស់​ខ្លួន​បាន​ធ្វើ​ឲ្យ​គេ​ក្ដុកក្ដួល​ចិត្ត​ជា​ខ្លាំង។

រដូវ​ស្លឹក​ឈើ​លាស់​គឺ​ជា​រដូវ​បែក​គ្នា​របស់​សិស្សានុសិស្ស​មក​ពី​ប្រទេស​ជប៉ុន។ ខែ​បី​គឺ​ជា​ខែ​ចុង​ក្រោយ​សម្រាប់​បញ្ចប់​ឆ្នាំ​សិក្សា​មួយ​នៅ​ប្រទេស​មួយ​នេះ។ សម្រាប់​សិស្ស​រៀន​អនុវិទ្យាល័យ​ទាំង​អស់ ពួក​គេ​នឹង​បើក​ពិធី​ជប់លៀង​ដើម្បី​លា​ការ​រៀន​ជាមួយ​គ្នា​រយៈ​ពេល​៣​ឆ្នាំ​កន្លង​ទៅ។

ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​១០​ខែ​មីនា​កន្លង​ទៅ​នេះ សិស្ស​ស្រី​ម្នាក់​បាន​ធ្វើ​ឲ្យ​គេ​ក្ដុកក្ដួល​ជា​ខ្លាំង​នៅ​ពេល​បង្ហោះ​ពី​អនុស្សាវរីយ៍​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ថ្នាក់​អនុវិទ្យាល័យ។

តាម​នោះ​ដែរ អ្នក​គ្រូ​បន្ទុក​ថ្នាក់​មួយ​នេះ បាន​គូរ​រូប​សិស្ស​របស់​ខ្លួន​ទាំង​អស់​នៅ​លើ​ក្ដារ​ខៀន​ដោយ​ប្រើ​ដី​ស។ នៅ​លើ​ផ្ទៃ​មុខ​របស់​សិស្ស​ទាំង​អស់​គ្នា សុទ្ធ​តែ​រំលេច​ទៅ​ដោយ​ស្នាម​ញញឹម។ អ្នក​គ្រូ​ខាង​លើ មិន​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​ឡើយ មុន​ថ្ងៃ​បញ្ចប់​ការ​សិក្សា​នោះ ហើយ​ចំណាយ​ពេល​១៤​ម៉ោង​ដើម្បី​គូរ​រូប​សិស្ស​របស់​ខ្លួន​ទុក​ជា​កាដូ​ចុង​ក្រោយ​សម្រាប់​ពួក​គេ៕

ចុចអាន៖គ្រប់គ្នាស្រឡាំងកាំង ក្រោយឃើញរូបថតធ្វើការ២២ឆ្នាំ ពិធីការិនីព័ត៌មានឧតុនិយមមិនចាស់សោះ (វីដេអូ)


ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel