ឈិន ឡុង​ប្រកាស​បរិច្ចាគ​​​​ទ្រព្យ​ផ្ទះ​បុរាណ​រាប់​លាន​ដុល្លារ​របស់​ខ្លួន​ទាំង​អស់

  • 2018-03-14 02:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ភូមិគ្រឹះ​បុរាណ​ជា​ច្រើន កំពូល​តារា​សម្ដែង Jackie Chan បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ប្រកាស​ថា​លោក​នឹង​បរិច្ចាគ​ភូមិគ្រឹះ​ទាំង​អស់​នេះ។

បណ្ដាញ​ព័ត៌មាន Sina មុន​នេះ​បន្តិច​បាន​រាយការណ៍​ថា នៅ​ក្នុង​សន្និសីទ​ពិគ្រោះ​នយោបាយ​កាល​ពី​ចុង​សប្ដាហ៍​មុន តារា​សម្ដែង​ល្បី​ឈ្មោះ Jackie Chan បាន​ឲ្យ​ដឹង​ថា​លោក​នឹង​ជូន​ផ្ទះ​បុរាណ​ទាំង​អស់​ដែល​ស្ថិត​ក្រោម​កម្មសិទ្ធិ​របស់​ខ្លួន។ មន្ទីរ​វប្បធម៌​បុរាណ​ចិន​ក៏​បាន​បញ្ជាក់​ដែរ​ថា ឈិន ឡុង​ក៏​បាន​ផ្ដល់​ដំណឹង​នេះ​ឲ្យ​មន្ទីរ​បាន​ដឹង​ហើយ។

“ខ្ញុំ​បាន​បញ្ជូន​ភូមិគ្រឹះ​បុរាណ​៤​ព្រម​ទាំង​វត្ថុ​បុរាណ​ទាំង​អស់​ឲ្យ​ខេត្ត Anhun ហើយ។ នៅ​ថ្ងៃ​អនាគត តំបន់​នេះ​នឹង​ត្រូវ​សង់​ជា​កន្លែង​ពិព័រណ៍ ដើម្បី​បង្រៀន​យុវវ័យ​ពី​វប្បធម៌​បុរាណ" ឈិន ឡុង​ឲ្យ​ដឹង។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​វ័យ​៦៣​ឆ្នាំ​បាន​ចាប់​ផ្ដើម​ទិញ​ផ្ទះ​បុរាណ​តាំង​ពី​ឆ្នាំ​១៩៨៥​មក​ម្ល៉េះ ហើយ​បាន​ចំណាយ​លុយ​រាប់​សិប​លាន​ដុល្លារ​ដើម្បី​ចំណង់​ចំណូល​ចិត្ត​មួយ​នេះ​របស់​ខ្លួន៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម