គន្លឹះ​ងាយៗ​ជួយ​ឲ្យ​​មនុស្ស​ស្រី​មាន​ដើមដៃ​ធំ​ៗ ពាក់​អាវ​បាន​​ស្អាតៗ​

  • 2018-03-14 01:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

មនុស្ស​ស្រី​មាន​ដើមដៃ​ធំ ពិតជា​មិន​សូវ​ហ៊ាន​ពាក់​អាវ​វាល​ៗ​ឡើយ។ តែ​កុំ​បារម្ភ​អី កញ្ញា មាន​តិចនិក​ពិសេស​សម្រាប់​អ្នក​មាន​បញ្ហា​ដៃ​ធំ ដែល​អាច​ជួយ​កែប្រែ​ស្ថានការណ៍​ពី​អាក្រក់​ទៅល្អ​វិញ​បាន។

១.ពាក់​អាវ​ជុច​ក​រាង​អក្សរ V៖ នៅ​ពេល​អ្នក​ពាក់​អាវ​ប្រភេទ​នេះ អាច​បង្វែរ​ការ​ចាប់អារម្មណ៍​ទៅ​លើ​ដើមដៃ ឲ្យ​មក​មើល​ត្រង់​ចំណុច​ចង្អូរ​ដើមទ្រូង​វិញ​បាន។

រូបតំណាង

២.ពាក់​អាវ​ដៃ​វែង ឬ​ដៃ​ខ្លី​ត្រឹម​សាច់​ដុំ៖ ស្រី​ៗ​ដែល​មាន​បញ្ហា​ដៃ​ធំ គួរតែ​ជ្រើសរើស​អាវ​ដៃ​វែង​ ឬ​ត្រឹម​កែង​ដៃ ដើម្បី​គ្របដណ្ដប់ ស្មា​និង​ផ្នែក​សាច់ដុំ។

រូបតំណាង

៣.កុំ​ពាក់​អាវ​វាល​ក្លៀក​រឹប​ៗ៖ នៅ​ពេល​អ្នក​ស្លៀកពាក់​ខោអាវ​បែប​នោះ នឹង​ធ្វើឲ្យ​ដៃ​អ្នក​មើល​ទៅ​ឃើញ​រឹតតែ​ធំ។

រូបតំណាង

៤.ក្លៀក​ត្រូវ​តែ​ស្អាត​ជានិច្ច៖ បើ​អ្នក​មាន​ដើមដៃ​ធំ​ក៏​ហី​ទៅ​ ហើយ​សូម​ឲ្យ​ក្លៀក​ក៏​ស​ភ្លឺ​ទៅ​ដែរ​ចុះ ព្រោះ​វា​នឹង​ជួយ​យឹតយោង​គ្នា។ តែ​បើ​ដៃធំ​ហើយ ក្លៀក​ខ្មៅ​ទៀត​អ្នក​មិន​អាច​ពាក់​អាវ​វាល​​បាន​ឡើយ។

រូបតំណាង

៥.រ៉ូប​ខ្លី ដៃ​វែង​ ៖ ​រ៉ូប​ខ្លី​អាច​ជួយ​បង្កើន​ភាព​ទាក់ទាញ ចំណែក​ឯដៃ​វែង​វិញ​អាច​ជួយ​បិទបាំង​ផ្នែក​ធំ​ៗ​នៃ​ស្មា​បាន។

រូបតំណាង

៦.និយាយ​ថា​ទេ ចំពោះ​ខ្សែដៃ​ធំ​ៗ៖ ខ្សែ​ដៃ​ធំ​ៗ ឬ​កងដៃ​ដែល​ទាន់​សម័យ​មិន​សម​ជាមួយ​អ្នក​មាន​ដើមដៃ​ធំ​ឡើយ ព្រោះ​មើល​ទោ​កាន់តែ​ធំ​លើស​ដើម។ ផ្ទុយ​ទៅវិញ​អ្នក​គួរតែ​ជ្រើសរើស​ខ្សែ​ដៃ​តូច​ស្ដើង។

រូបតំណាង

៧.ជៀស​អាវ​ចោម​ពុង៖ ត្បិតតែ​វា​ស្អាត តែ​អ្នក​ដៃធំ​មិន​អាច​ពាក់​បាន​ឡើយ នេះ​ជា​រឿង​ដែល​ត្រូវ​ដឹង​ឲ្យ​បាន​ច្បាស់។ ស្រី​ៗ​ពិតជា​ស្រលាញ់​ម៉ូដ​អាវ ឬ​រ៉ូប​បែបនេះ តែ​សម្រាប់​អ្នក​មាន​ដើមដៃ​ធំ គឺ​មិន​អាច​ឡើយ ព្រោះ​ពាក់​ទៅ​សាច់​ក្លៀក និង​ស្មា​រីក​កាន់តែ​ធំ។

រូបតំណាង

៨.អាវ​តូច​ពេក៖ មនុស្ស​ស្រី​មួយ​ចំនួន​អាច​លេង​ខ្លួន​ជាមួយ style អាវ​តូច​ៗ តែ​អ្នក​ស្មា​រីក​គឺ​មិន​អាច​ឡើយ។ មូលហេតុ​គឺ​ឃើញ​តែ​ស្មា​ប៉ុណ្ណោះ ហើយ​អ្នក​មើល​ទៅ​ដូច​ខ្ចី​អាវ​គេ​ពាក់។

រូបតំណាង

៩.បន្ថែម​អាវ​ក្រៅ៖ បើ​អ្នក​ចង់​ពាក់​អាវ​ចោមពុង គួរតែ​មាន​អាច​ក្រៅ​មក​បន្ថែម ដោយ​ទាញ​ឲ្យ​សំយេះ​ស្មា​មួយ​ចំហៀង ទើប​មើល​ទៅ​សមសួន និង​ទាន់សម័យ៕

រូបតំណាង

ចុចអាន៖បង្កើន​មន្ត​ស្នេហ៍ តាមរយៈ​ម៉ូដ​អាវ​ចោមពុង​បែប​នេះ ពិត​ជា​សក្ដិសម​បំផុតចំពោះនារីៗ!


ប្រភព៖ Zing ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទថ្មី