សុខភាព​អ្នក​ទ្រុឌទ្រោម​កម្រិ​ណា មើល​តែ​ស្ថានភាព​ក្រចក​ក៏​អាច​ដឹង​ពី​បាន​ដែរ!

  • 2018-03-13 07:13:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​រាល់ថ្ងៃ​ក្រចក​អ្នក​មាន​ពណ៌​អ្វី​ដែរ? ហើយ​សុខភាព​ទៅ​ជា​យ៉ាង​ណា​ហើយ? អ្នក​អាច​ផ្ទៀងផ្ទាត់​ជាមួយ​ស្ថានភាព​នៃ​ពណ៌​ក្រចក ជាមួយ​សុខភាព​តាមរយៈ​អត្ថបទ​ខាងក្រោម​នេះ៖

១.ក្រចក​ខ្មៅ

ប្រសិនបើ​អ្នក​មាន​ក្រចក​ពណ៌​នេះ ជា​សញ្ញា​នៃ​ភាព​ស្លេកស្លាំង ជំងឺ​ថ្លើម ឬ​ជំងឺ​ខ្សោយ​បេះដូង។

២.ក្រចក​លឿង

ក្រចក​លឿង​បណ្ដាល​មកពី​ទម្លាប់​មិន​ល្អ​ដូចជា​ការ​ជក់បារី និង​ការ​ប្រើ​ថ្នាំ​ក្រចក​​ហួស​ប្រមាណ។ ប៉ុន្តែ​បើ​អ្នក​មិន​បាន​ប្រព្រឹត្ត​ដូច​ខាង​លើ​ទេ នោះ​មកពី​សុខភាព​មាន​បញ្ហា​ផ្សេង​ទៀត​រួម​មាន​ក្រពេញ​ទីរ៉ូអ៊ីត ទឹកនោមផ្អែម និង​ជំងឺ​ផ្លូវ​ដង្ហើម។

៣.ក្រចក​មាន​ឆ្នូត​ខ្មៅ​ៗ

អ្នក​ដែល​មាន​ឆ្នូត​ខ្មៅ​ស្រាល​ៗ ក្រោម​ក្រចក​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ជា​មនុស្ស​ដែល​មាន​ជំងឺ​មហារីក​ស្បែក​ប្រភេទ Melanoma ដែល​ជា​ប្រភេទ​មហារីក​ស្បែក​ស្លាប់​ច្រើន​បំផុត។

៤.ក្រចក​ប៉ោង​ខៀវ

ម្រាម​ដៃ និង​ក្រចក​ធំ​ប៉ោង​បែបនេះ​អាច​បណ្ដាល​មកពី​ជំងឺ​សួត ឬ​កម្រិត​អុកស៊ីហ្សែន​នៅ​ក្នុង​ឈាម​ទាប។

៥.ក្រចក​ស្ងួត ប្រេះ ឬ​បែក

ក្រចក​បែបនេះ​ជា​ធម្មតា​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ឆ្លង​មេរោគ​ផ្សិត ឬ​ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ប៉ុន្តែ​ក៏​អាច​បណ្ដាល​មកពី​កង្វះ​វីតាមីន A B ឬ C ផង​ដែរ។

៦.ក្រចក​រូង រីក ឬ​ក្រិន

អ្នក​មាន​ក្រចក​បែបនេះ​អាច​បណ្ដាលមកពី​​រូបរាង​ស្គម​ដែល​មាន​បញ្ហា​កង្វះ​ជាតិ​ដែក ជំងឺ​បេះដូង។

៧.ក្រចក​រួញ​ៗ

ជា​រោគ​សញ្ញា​នៃ​ជំងឺ​ស្បែក​របក​ក្រហម។

៨.ក្រចក​ជ្រីវជ្រួញ និង​មាន​ស្នាម​លឿង

សញ្ញា​បែបនេះ​មានន័យ​ថា អ្នក​ជំងឺ​ស្បែក psoriasis ជំងឺ​ទឹក​នោម​ផ្អែម ឬ​កង្វះ​ជាតិ​ស័ង្កសី​ធ្ងន់ធ្ងរ។

៩.ក្រចក​មាន​ស្នាម​ឆូត​ៗ

អាច​មកពី​កង្វះ​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់៕

ចុចអាន៖ដំណោះស្រាយ​ងាយ​ៗ​អ្នក​មាន​បញ្ហា​រលាក​ច្រមុះ ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម