ហួស​ចិត្ត​មិន​ខាន​បើ​ឃើញ​​អ្វី​ដែល​ Bella ធ្វើ​ដើម្បី​ថត​រូប​ជាមួយ​តួ​ឯក​ប្រុស

  • 2018-03-14 00:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 209

ចន្លោះមិនឃើញ

គេ​ធ្លាប់​តែ​ឃើញ​តួ​ឯក​ប្រុស​ក្នុង​រឿង​ភាគ​កូរ៉េ​ជា​ច្រើន​​កន្ធែក​ជើង​បង្អន់​កម្ពស់ ដើម្បី​ឲ្យ​មើល​ទៅ​ស៊ី​គ្នា​ជាមួយ​តួ​ស្រី​ ប៉ុន្តែ​ផ្ទុយ​មក​វិញ​ក្នុង​រឿង​ភាគ​ថៃ តារា​សម្ដែង​ស្រី Bella Ranee បែរ​ជា​ក្លាយ​ជា​អ្នក​កន្ធែក​ជើង​ទៅ​វិញ​ដើម្បី​ឲ្យ​ថត​រូប​មើល​ទៅ​សម​ជាមួយ​តួ​ប្រុស។

ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ពី​ទស្សនិកជន ភាពយន្ត​ភាគ​ថ្មី​​រឿង “បុព្វេសន្និវាស” ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ស្ទើរ​តែ​គ្រប់​ផ្នែក ទាំង​សាច់​រឿង តួ​សម្ដែង សកម្មភាព​ផលិត ក៏​ដូច​ជា​ឈុត​ក្រៅ​ឆាក​ផ្សេង​ៗ។ បច្ចេកទេស​​កាត់ត​ប្លង់​ថត​ឲ្យ​មាន​​ជាប់​ជាមួយ​សំណង់​សម័យ​បុរាណ​ដែល​គូរ​ឡើង​​ដោយ​ពឹង​ផ្អែក​បច្ចេកទេស​​កុំព្យូទ័រ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ម្ដង​ហើយ​ ប៉ុន្តែរូប​ភាព​ក្រៅ​ឆាក​មួយ​ទៀត​​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ហួស​ចិត្ត​ទប់​សំណើច​មិន​បាន​ដែរ​នោះ​គឺ រូប​ដែល​តួ​ឯក​ប្រុស​ស្រី Bella Ranee និង Pope Tanawat ថត​ជាមួយ​គ្នា។

ការ​ពិត​ទៅ​កម្ពស់​របស់ Bella រាង​ទាប​ជាង Pope បន្តិច​ស្រាប់​ទៅ​ហើយ ប៉ុន្តែ​ដើម្បី​ថត​រូប​គូ​ឲ្យ​មើល​ទៅ​សក្ដិសម​ជា​គូ​ស្នេហ៍​ក្នុង​សម័យ​បុរាណ ទើប​គេ​តម្រូវ​ឲ្យ Bella ត្រូវ​បង្អន់​កម្ពស់​ជាង​ធម្មតា​បន្តិច ៕

ឈុត​ក្រៅ​ឆាក​ក្នុង​រឿងកូរ៉េ៖

ឈុត​ក្រៅ​ឆាក​ក្នុង​រឿង "បុព្វេសន្និវាស"


អត្ថបទ៖ ស្វាយ វ៉ាន់ថន

រូបភាព៖ instagram