គ្រប់គ្នាស្រឡាំងកាំង ក្រោយឃើញរូបថតធ្វើការ២២ឆ្នាំ ពិធីការិនីព័ត៌មានឧតុនិយមមិនចាស់សោះ (វីដេអូ)

  • 2018-03-12 03:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធីការិ​នី​​ផ្សាយ​ឧតុនិយម​ ប្រចាំ​ប៉ុស្តិ៍​ CCTV​ របស់​ចិន​ត្រូវ​បាន​គេ​សម្គាល់​ថា​ហាក់​មិន​ចេះ​ចាស់​សោះ​ទោះ​អាយុ​ច្រើន​ហើយ​ក្ដី​។​ ពិធីការិ​នី​រូប​នោះ​មាន​ឈ្មោះ​ Yang Dan​ អាយុ​ ៤៤​ឆ្នាំ​ ហើយ​បាន​ចាប់​ផ្ដើម​ការងារ​ផ្សាយ​ឧតុនិយម​នេះ​តាំង​ពី​អាយុ​ ២២​ឆ្នាំ។​

នៅ​ថ្ងៃ​បុណ្យ​សិទ្ធិ​នារី​ ៨​ មីនា​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ ខាង​ស្ថានីយ​ទូរទស្សន៍​ដែល​ Yang Dan​ ធ្វើ​ការ​បាន​បង្ហោះ​វីដេអូ​នាង​ផ្សាយ​ឧតុនិយម​តាំង​ពី​ឆ្នាំ​ ១៩៩៦​ រហូត​មក​ដល់​បច្ចុប្បន្ន​ ហើយ​សរសេរ​រៀប​រាប់​ថា​ ៖"ទស្សនិកជន​ដែល​ធ្លាប់​មើល​កម្មវិធី​ឧតុនិយម​របស់​នាង​ ពូក​គេ​ឡើង​ចាស់​អស់​ហើយ​ តែ​នាង​នៅ​តែ​ក្មេង​ដដែល​។​ លើស​ពី​នេះ​ទៀត​នោះ​គឺ​ថា​នាង​បែរ​ជា​ក្មេង​ទៅ​ ក្មេង​ទៅ​ ទៅ​វិញ។" ក្រោយ​ពី​បង្ហោះ​រួច​ វីដេអូ​ក៏​ល្បី​ឡើង​ ធ្វើ​ឲ្យ​អ្នក​តាមដាន​កម្មវិធី​ឧតុនិយម​របស់​នាង​មាន​ការ​ងឿង​ឆ្ងល់​ ពី​អាថ៌​កំបាំង​នៃ​សម្រស់​ក្មេង​វ័យ​ មិន​ចេះ​ចាស់​របស់​នាង។​ ចង់​ដឹង​ថា​នាង​នៅ​ក្មេង​ប៉ុណ្ណា​ទៅ​មើល​ទាំង​អស់​គ្នា៖​

វីដេអូ៖

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម