ក្រោយ Kimberly ទម្លាយរឿងល្អក់កករ ពេលនេះ Mark ចេញមុខបកស្រាយវិញម្តង

  • 2018-03-11 04:41:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មី​ៗ​នេះ ​ដំណឹង​ប្រេះ​ស្រាំ​ទំនាក់ទំនង​ស្នេហា​របស់​ Kimberly ​និង ​Mark Prin ​ហាក់​ដូច​ជា​សុះសាយ​ខ្លាំង​ដែល​ធ្វើ​ឲ្យ​គាំទ្រ​ចាប់​ផ្តើម​មាន​ការ​ព្រួយ​បារម្ភ។ ជាក់​ស្តែង ​ភាគី​ខាង​ Kimberly ​ទើប​តែ​បាន​ចេញ​មុខ​បក​ស្រាយ​ពី​រឿង​ល្អក់​កករ​របស់​ពួក​គេ​ថា ​គ្រាន់​តែ​មាន​រឿង​ខឹង​គ្នា​បន្តិច​បន្តួច​ព្រោះ​មិន​សូវ​មាន​ពេល​វេលា​ជួប​គ្នា​តែ​ប៉ុណ្ណោះ។

ចំណែក​ឯ​ Mark Prin ​វិញ ​ទោះ​ជា​មិន​បាន​ផ្តល់​បទ​សម្ភាសន៍​ព្រម​គ្នា​ជាមួយ​ដៃ​គូ​ក៏​ដោយ ​តែ​គេ​ក៏​បាន​បញ្ជាក់​ថា ​ខ្លួន​និង​Kim ​មិន​ទាន់​បែក​គ្នា​ដូច​ដែល​ដំណឹង​លេច​លឺ​នោះ​ទេ។ Mark ​បន្ថែម​ថា​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​ឆ្លង​កាត់​រឿង​លំបាក​ជាមួយ​គ្នា​ច្រើន​គួរ​សម​ដែរ ​ដូច្នេះ​ហើយ​វា​មិន​ងាយ​ទេ​ដែល​អាច​បែក​គ្នា​ដោយ​ស្រួល​ៗ៕

ចុចអាន៖មាន​រឿង​ល្អក់កករ​​ Kimberly ចាប់​ផ្ដើម​ទម្លាយ​ថា​មិន​ដែល​ចាត់​ទុក Mark ​ជា​សង្សារ​ឡើយ

ប្រភព៖ thaistarnews ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម