បើ​បាន​បុរស​ដែល​កើ​ក្នុង​ឆ្នាំ​ទាំង ៣ ជា​ស្វាមី​ ស្រី​ៗ​នឹង​សំណាងអស់​មួយ​ជីវិត ព្រោះ​គាត់​មាន...

  • 2018-03-09 02:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រើស​គូស្រករ គិត​លើ​ឆ្នាំ​កំណើត​ពិតជា​រឿង​សំខាន់​នៅ​ក្នុង​ផ្នត់​គំនិត​ប្រជាជន​អាស៊ី​ភាគច្រើន។ ដូចនេះ​ផង​ដែរ កញ្ញា សូម​ណែនាំ​បុរស​ជា​ស្វាមី​មាន​ភក្ដីភាព​ចំពោះ​ប្រពន្ធ​បំផុត ដែល​កើត​ក្នុង​ឆ្នាំ ៣ នេះ៖

១.ឆ្នាំ​មមែ

បុរស​ដែល​កើត​ក្នុង​ឆ្នាំ​នេះ ជា​ប្រភេទ​មនុស្ស​យក​ចិត្ត​ទុកដាក់​អំពី​ស្នេហា និង​អាពាហ៍ពិពាហ៍។ គាត់​មិន​ដែល​ឆ្លៀត​ឱកាស​កេង​បន្លំ​លើ​អ្នក​ឡើយ ហើយ​ក៏​ស្រលាញ់​ដោយ​ស្មោះស្ម័គ្រ​ចិត្ត​បេះដូង​ដែរ។ ប្រុស​ៗ​កើត​ក្នុង​ឆ្នាំ​មមែ​ស្រលាញ់​ភរិយា​របស់​គាត់​កាន់​តែ​ច្រើន និង​ នៅតែ​រក្សា​មនោសញ្ចេតនា​ផ្អែមល្ហែម​នា​គ្រា​កន្លង​មក​ទៀត​ផង។

២.ឆ្នាំ​ឆ្លូវ

ឆ្នាំ​ឆ្លូវ​មាន​ភាព​ស្មោះត្រង់ និង​ស្រលាញ់​ភរិយា​ជានិច្ច។ បុរស​បែបនេះ​តែង​តែ​ ប្រើ​កាយវិការ​កក់ក្ដៅ ស្ងៀមស្ងាត់ សម្រាប់​ថែរក្សា​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ ថ្វី​បើ​មើល​ទៅ​ហាក់​ដូចជា​សាមញ្ញ ប៉ុន្តែ​ជម្រៅ​ចិត្ត​របស់​គេ​មាន​សេចក្ដី​ស្រលាញ់​ខ្លាំង​បំផុត។ បន្ទាប់ពី​អាពាហ៍ពិពាហ៍​សម្រាប់​ក្រុម​គ្រួសារ​ឆ្នាំ​នេះ នឹង​មាន​សុភមង្គល​ពេញ​មួយ​ជីវិត ដោយ​គេ​បាន​ឲ្យ​តម្លៃ​ដល់​គ្រួសារ​ច្រើន​ជាង​អ្វី​ៗ​ទាំងអស់​ក្នុង​ជីវិត។ សេចក្ដី​ស្រលាញ់​របស់​មនុស្ស​ប្រុស​ឆ្នាំ​នេះ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ទេ។

៣.ឆ្នាំ​ខាល

បុរស​ដែល​កើត​ឆ្នាំ​ខាល​គឺជា​មនុស្ស​រស់នៅ​ដោយ​ភាព​ស្មោះត្រង់​ជាមួយ​អ្នក​ដទៃ​មិន​បោកបញ្ឆោត ឬ​កេងប្រវ័ញ្ច​អ្នក​ដទៃ​ឡើយ។ ចំណែក​សេចក្ដី​ស្រលាញ់​វិញ​មាន​ភាព​រឹងមាំ​ខ្លាំង និង​ផ្អែមល្ហែម​គ្រប់​ពេល។ ពួកគេ​ដឹង​ពី​របៀប​ចែករំលែក​តម្រូវ​ការ​របស់​ដៃគូ ហើយ​អ្នក​កើត​ឆ្នាំ​នេះ​តែងតែ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើអ្វី​គ្រប់​យ៉ាង សម្រាប់​ស្នេហា ដើម្បី​ឲ្យ​ដៃគូ​មាន​ភាព​សប្បាយ​រីករាយ។ បើ​ទោះ​ជា​រស់នៅ​ឆ្ងាយ​ពី​គ្នា​ក៏​ដោយ ក្ដី​ស្រលាញ់​នឹង​មិន​ប្រែប្រួល៕

ចុចអាន៖មនុស្ស​ស្រី​រាសី​ខ្ពស់ មាន​លក្ខណៈ​សម្បត្តិ ៧ យ៉ាង​នេះ ដែលអាច​ជួយ​យឹតយោង​ប្ដីឲ្យ​រក​ស៊ី​មាន​បាន

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម