នារី​ៗ​ចង់ happy ដោយ​មិន​ចាំបាច់​មាន​សង្សារ​ក៏​បាន គ្រាន់តែ​ធ្វើ​រឿង​តូចតាច​ទាំងនេះ

  • 2018-03-07 08:44:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ថា​មនុស្ស​ស្រី​មើល​ទៅ​សប្បាយ​ចិត្ត ទាល់តែ​មាន​សង្សារ? មិន​ពិត​ឡើយ បើ​ធ្វើ​រឿង​ទាំង​នេះ​បាន នោះ​ជីវិត​នឹង​រីករាយ​រហូត។ ខាងក្រោម​ជា​បញ្ជី​ឈ្មោះ​រឿង​ដែល​ស្រី​ៗ​គួរ​ធ្វើ ដើម្បី​ទទួល​បាន​ជីវិត​ស្រស់​ថ្លា៖

១.ញ៉ាំ​ការ៉េម៖ ឧស្សាហ៍​ញ៉ាំ​ការ៉េម​អាច​ជួយ​ឲ្យ​អ្នក​រីករាយ​ដោយសារ​ភាព​ត្រជាក់ និង​រសជាតិ​ផ្អែម​របស់​វា។

២.ស្រូប​ខ្យល់​បរិសុទ្ធ​នៃ​សមុទ្រ៖ បើ​បាន​ទៅ​លេង​សមុទ្រ​ញឹកញាប់ អ្នក​នឹង​ញញឹម​រហូត ព្រោះ​ទទួល​បាន​អារម្មណ៍​ជ្រះ​ស្រលះ និង​បាន​បង្កើត​អនុស្សាវរីយ៍​ច្រើន។

៣.ទៅ​លេង​មិត្ត៖ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​ឃ្លាតឆ្ងាយ​ពី​មិត្ត​អស់​រយៈពេល​យូរ​មក​ហើយ គួរតែ​ទៅ​លេង​ពួកគេ​ឲ្យ​បាន​ច្រើន​បន្តិច ដើម្បី​រំលឹក​រឿង​កន្លង​មក។

៤.រាំ​លេង៖ នៅ​ក្នុង​បន្ទប់​បិទ​ទ្វារ បង្អួត​ឲ្យ​ជិត ហើយ​រាំ​តាម​បទ​ដែល​ខ្លួន​ស្រលាញ់។

៥.ចម្អិន​អាហារ៖ គារ​ចម្អិន​អាហារ​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ព្រោះ​ជា​ការ​ធ្វើ​ផ្ទាល់​ដៃ ហើយ​អង្គុយ​ញ៉ាំ​យ៉ាង​សោយសុខ​ម្នាក់ឯង។

៦.លេង​ជាមួយ​សត្វ​ចិញ្ចឹម៖ ទោះ​ជា​គ្មាន​សង្សារ​ប្រឡែង​លេង​ក៏​ពិត​មែន តែ​សត្វ​ចិញ្ចឹម​គួរឲ្យ​ស្រលាញ់​ដូចជា​ឆ្កែ ឆ្មារ នឹង​ធ្វើឲ្យ​អ្នក​អស់​សំណើច​មិន​ដឹង​ខ្លួន ដោយសារ​ភាព​ក្រមិចក្រមើម។

៧.ច្រៀង​ពេល​ងូត​ទឹក៖ នេះ​ជា​សេចក្ដី​សុខ​ដែល​មនុស្ស​ស្រី​ម្នាក់​ៗ​អាច​ធ្វើ​បាន​យ៉ាង​ងាយ។

៨.ទៅ​អង្គុយ​ចាំ​មើល​ថ្ងៃ​រះ/លិច៖ មួយ​ឆាក​ជីវិត​មនុស្ស​តើ​អាច​អង្គុយ​គយគន់​មើល​ថ្ងៃ​រះ ឬ​ក៏​លិច​នេះ​ប៉ុន្មាន​ដង​ទៅ? វេលា​បែបនេះ​នឹង​ធ្វើឲ្យ​អ្នក​មាន​សង្ឃឹម​ខំប្រឹង​តស៊ូ​ក្នុង​ជីវិត​រស់​នៅ​បន្ត​ទៀត។

៩.មើល album រូប​ថត​ចាស់​ៗ៖ អ្នក​នឹង​អស់​សំណើច​ខ្លាំង​ៗ ពេល​ឃើញ​រូប​អ្នក គ្រួសារ ឬ​មិត្តភ័ក្ដិ​កាល​ពី​មុន។ ព្រោះ​រូប​ខ្លះ​កាយវិការ ក៏​ដូចជា​ទឹក​មុខ​គួរ​ឲ្យ​ខ្នាញ់​ពេក។

១០.ទៅ​ហាត់​ប្រាណ៖ វិធី​នេះ​អាច​ជួយ​ឲ្យ​អារម្មណ៍​ធូរស្បើយ​ហើយ កម្ចាត់​ភាព​តប់ប្រមល់​ក្នុង​ខ្លួន​បាន​ថែម​ទៀត​ផង។

១១.ជិះកង់​ដើរលេង៖ អ្នក​អាច​រំសាយ​អារម្មណ៍ ដោយ​ការ​ជិះកង់​ដើរលេង​ជុំវិញ ឬ​ចេញ​ពី​ទីក្រុង ដើម្បី​ឲ្យ​ស្រឡះមុខមាត់។

១២.ទៅ​លេង​ហ្គេម៖ នៅ​តាម​ផ្សារ​ទំនើប​មាន​ទូ​ហ្គេម សម្រាប់​បន្ធូរ​អារម្មណ៍​ច្រើន​ណាស់​ដូចជា​បាល់បោះ ចាប់​តុក្កតា រាំ ប្រណាំង​ម៉ូតូ/ឡាន...។

១៣.ទៅ​ពិចនិច៖ ការ​ធ្វើ​បាយ​ម្ហូប​មួយ​ចាន​ស្រាក ហើយ​យក​កន្ទេល ឬ​កម្រាល​ទៅ​ញ៉ាំ​អាហារ​នៅ​កន្លែង​ដែល​មាន​ទេសភាព​ស្រស់​ស្អាត នឹង​ជួយ​ឲ្យ​អ្នក​ស្រស់​ថ្លា។

១៤.សើច​ឲ្យ​ខ្លាំង​ៗ៖ អស់​សំណើច​រឿង​អី ឬ​នៅ​កន្លែង​ណា ក៏​សើច​ឲ្យ​ឮ​ៗ​ទៅ ព្រោះ​វា​ពិតជា​ធូរស្រាល​ក្នុង​ខ្លួន​ណាស់៕

ចុចអាន៖ស្នេហា​ជា​អ្វី​ដែល​ស្រី​ៗ​ត្រូវ​ការ​បំផុត? No ៦ យ៉ាង​នេះ​ទើប​ជា​របស់​នារី​ឆ្លាត​ចង់​បាន

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម