ចង់​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​លង់​ស្រលាញ់​តាំងពី​ថ្ងៃ​ដំបូង នារី​ៗ​ត្រូវ​ចេះ​វិធី​នេះ

  • 2018-03-07 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ៗ​ដែល​ទទួល​បាន​ការ​ស្រលាញ់​រាប់អាន​ច្រើន​ពី​អ្នក​ជិតខាង ពិតជា​មាន​សំណាង​ណាស់ ព្រោះ​ពេល​មាន​អាសន្ន ឬ​ទុក្ខ​លំបាក​ណា​មួយ តែង​មាន​អ្នក​ជួយ​ជានិច្ច។ ដូចនេះ​ស្រី​ៗ​បើ​ចង់​ឲ្យ​អ្នក​ក្បែរ​ខ្លួន​លង់​ស្រលាញ់ កុំ​ភ្លេច​រឿង ៧ យ៉ាង​នេះ៖

១.ស្គាល់​ពួកគេ

វា​ជា​ការ​សំខាន់​ក្នុង​ការ​ជីក​យក​ព័ត៌មាន​ទាំងអស់​អំពី​ពួកគេ មុន​អ្នក​ចូល​ខ្លួន​ទៅ​ស្និទ្ធស្នាល​នឹង​អ្នក​ទាំងនោះ។ នៅ​ពេល​ដែល​អ្នក​ស្គាល់​ពួកគេ​ច្បាស់​ល្មម អ្នក​នឹង​ដឹង​អំពី​ចំណង់ចំណូលចិត្ត និង​អ្វី​ដែល​ពួកគេ​មិន​ចូលចិត្ត។ ល។ ព័ត៌មាន​នេះ​នឹង​ធ្វើឲ្យ​អ្នក​ទាក់ទាញ​ចិត្ត ដោយ​ពេល​ទិញ​របស់របរ​ផ្ញើ​ពួកគេ​ គឺត្រូវ​ចិត្តទាំងអស់។

រូបតំណាង

**២.ទឹក​មុខ​ស្រស់​ស្រាយ**

អ្នក​ត្រូវ​តែ​ជា​បុគ្គល​មាន​ភាព​ស្រស់​ស្រាយ និង​រាក់ទាក់ ដើម្បី​បញ្ចេញ​ថាមពល​វិជ្ជមាន​ក្នុង​ខ្លួន​ឲ្យ​គេ​ឃើញ។ មនុស្ស​ជាច្រើន​ពិតជា​ចូលចិត្ត​អ្នក​ដែល​រួសរាយ ព្រោះ​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​ងាយ​ចុះ​សម្រុង និង​មិន​វាយឫក។ ទឹក​មុខ​ស្រស់​ស្រាយ​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​ភាព​គួរឲ្យ​ស្រលាញ់​ងាយ​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​ជិត​ខ្លួន។ ប្រសិនបើ​អ្នក​ចង់​ឲ្យ​នរណា​ម្នាក់​ចូលចិត្ត ដំបូង​អ្នក​ត្រូវ​តែ​ញញឹម​ទៅ​កាន់​គេ​សិន។

៣.ការសន្ទនា​ដោយ​សម្ដី​ផ្អែមល្ហែម

នៅ​ពេល​អ្នក​និយាយ​ជាមួយ​អ្នក​ដទៃ ដោយ​សម្ដី​ផ្អែម នរណា​ៗ​ក៏​ឈ្លក់​វង្វេង​ដែរ ទោះ​ជា​មិន​សម្រស់​មិន​សូវ​បាន​ក៏​ដោយ។ ព្រោះ​ការសន្ទនា​ដោយ​សម្ដី​ទន់ភ្លន់ ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​សប្បាយរីករាយ ហើយ​ការ​សន្ទនា​ទៀតសោត​គួរតែ​យក​ចិត្ត​ទុក​ដាក់​ពី​អ្វី​ដែល​ខ្លួន និង​ពួកគេ​បាន​និយាយ​ផង​ដែរ។

៤.រាក់ទាក់

ទោះបីជា​អ្នក​ទាំងពីរ​ទើប​ស្គាល់ ឬ​ឃើញ​មុខ​គ្នា ក៏​គួរតែ​រួសរាយ​រាក់ទាក់ ដើម្បី​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​កក់ក្ដៅ​ដូច​អ្នក​ធ្លាប់​ស្គាល់​គ្នា។ ប្រសិនបើ​អ្នក​មាន​ភាព​កក់ក្ដៅ​ចំពោះ​ពួកគេ ពួកគេ​នឹង​មាន​អារម្មណ៍​ល្អ​និយាយ​ជាមួយ​អ្នក និង​ពេញចិត្ត​ចំពោះ​ចរិត​លក្ខណៈ​របស់​អ្នក។

៥.និយាយ​ពាក្យ​ពិត

កុំ​ចាប់ផ្ដើម​ឡើង​ដោយ​ការ​ភូតភរ ឬ​អួត​ក្អេងក្អាង​ឲ្យ​សោះ អ្នក​ត្រូវ​រក្សា​សេចក្ដី​ថ្លៃថ្នូរ ហើយ​មិន​គួរ​និយាយ​ស្ដី​បែប​អ្នក​ដទៃ​មិន​ដល់​ខ្លួន​ឡើយ។ បើអ្នក​ទើប​និយាយ​ជាមួយ​ពួកគេ​ជា​លើក​ដំបូង​ សូម​ដើរ​ទៅ​យឺត​ៗ ហើយ​និយាយ​ដោយ​សំឡេង​ស្ងប់ស្ងាត់ និង​គួរសម។

៦.ធ្វើឲ្យ​ពួកគេ​សើច

ការ​មាន​ភាព​កំប្លុកកំប្លែង តែងតែ​ជា​ចំណុច​សំខាន់។ បើ​អ្នក​និយាយ​ស្ដី​ឲ្យ​គេ​សើច​បាន តាំងពី​ថ្ងៃ​ជួប​ដំបូង​បាន មាន​ន័យ​ថា​អ្នក​នឹង​ត្រូវ​គេ​ចំណាំ ហើយ​ឃើញ​លើក​ក្រោយ​ដើរ​ចូល​ទៅ​រក​តែម្ដង។ តែ​កុំ​ធ្វើ​ខ្លួន​សាំញ៉ាំ និយាយ​អាសអាភាស​អី ព្រោះ​វា​មិនមែន​ជា​រឿង​កំប្លែង​ទេ ហើយ​គេ​ក៏​ស្អប់ ឬ​ចំណាំ​មុខ​ពេល​ឃើញ​លើកក្រោយ​ដើរ​ជៀស​។

៧.សរសើរ​ពួកគេ

សួរនាំ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន និង​ការងារ​កន្លង ហើយ​ពោល​ពាក្យ​សរសើរ​ពី​រឿង​ដែល​ពួកគេ​បាន​ឆ្លងកាត់​ផង។ បែបនេះ អ្នក​ដទៃ​ប្រាកដជា​ឈ្លក់​វង្វេង​នឹង​អត្តចរិត​អ្នក​មិន​ខាន៕

រូបតំណាង

ចុចអាន៖សម្ដី​ ៥​ ឃ្លា​ ដែល​មនុស្ស​ស្រី​មាន​ទំនុក​ចិត្ត​​លើ​ខ្លួន​ឯង​ មិន​និយាយ​សោះ​ឡើយ!

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី