តារា​ចម្រៀង​ស្រី​កូរ៉េ​ Jung chaeyeon​ ប្រើ​ស្រា​ Soju​ ផឹក​បំបាត់​...

  • 2018-03-06 00:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ស្រី​កូរ៉េ​ នាង​ Jung Chaeyeon​ របស់​ក្រុម​ DIA​ ថ្មី​ៗ​បាន​ប្រាប់​ពី​តិចនិក​ទប់​ស្កាត់​អាការ​ហើម​មុខ​របស់​នាង​ ដោយ​ផឹក​ស្រា​ Soju​ ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​របស់​កូរ៉េ។​ យោង​តាម​ប្រភព​ពី​វេបសាយ​ល្បី​មួយ​ឈ្មោះ​ Koreanboo​ ប្រជាជន​កូរ៉េ​វ័យ​កណ្ដាល​ភាគ​ច្រើន​តែង​តែ​ ផឹក​ស្រា​ Soju​ នេះ​ដើម្បី​បំបាត់​អាការ​ហើម​។​

នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ​ផង​ដែរ​ តារា​ប្រុស​ម្នាក់​ គិត​ថា​ Chaeyeon​ ពូកែ​ផឹក​ស្រា​តែ​ នាង​បដិសេធ​ដោយ​និយាយ​ថា​ នាង​ផឹក​បាន​ត្រឹម​ មួយ​ដប​ប៉ុណ្ណោះ។​

មិត្តរួមក្រុម​ DIA នាង EunChae

មិត្ត​រួម​ក្រុម​របស់​ Chaeyeon​ នាង​ Eunchae​បាន​បញ្ជាក់​ដូច​គ្នា​ថា​៖​ " តើ​អ្នក​ដឹង​ទេ​ថា​ ហេតុ​អ្វី​ទើប​ Chaeyeon​ ផឹក​ស្រា​ Soju​ នេះ​?​ ព្រោះ​នេះ​ជា​អាថ៌កំបាំង​ដើម្បី​ទប់​ស្កាត់​អាការ​ ហើម​របស់​នាង​ ហើយ​នាង​តែងតែ​ផឹក​ស្រា​ Soju​ នេះ​កន្លះ​ដប​ មួយ​ថ្ងៃ​មុន​ពេល​សម្ដែង​ឬ​ថត​ស្តត។​"

Chaeyeon​ បាន​បន្ថែម​តប​ទៅ​វិញ​ថា​៖​" វា​ជា​ការ​ពិត​ រាល់​ពេល​ខ្ញុំ​ផឹក​ស្រា​ Soju​ នេះ​ហើយ​អាការ​ ហើម​ក៏​ថយ​ចុះ​លឿន​តែ​ម្ដង។​ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ទិញ​វា​ស្តុក​ទុក​ពេញ​ផ្ទះ​តែ​ម្ដង។​ "

ចុចអាន៖ស្រី​ស្អាត ប៉ុប​ រចនា​ ប្រាប់​វិធី​​​ធ្វើ​ផ្កា​ខាត់​ណា​ខៀវ​​ដើម្បី​បាន​ទាំង​រសជាតិ​ឆ្ងាញ់​ផង និង​ជួយ​សុខភាព​ផង

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម