ស្រី​ស្អាត ប៉ុប​ រចនា​ ប្រាប់​វិធី​​​ធ្វើ​ផ្កា​ខាត់​ណា​ខៀវ​​ដើម្បី​បាន​ទាំង​រសជាតិ​ឆ្ងាញ់​ផង និង​ជួយ​សុខភាព​ផង

  • 2018-03-05 02:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ញ៉ាំ​បន្លែ​ច្រើន​ល្អ​ខ្លាំង​ចំពោះ​សុខភាព​ដោយ​ផ្ដល់​ទាំង​វីតាមីន​ល្អ​ៗ​ និង​សារជាតិ​ចិញ្ចឹម​ដល់​រាង​កាយ​។​ ការញ៉ាំ​បន្លែ​ជួយ​ឲ្យ​ស្បែក​ស្អាត​ និង​រាង​ស្រឡូន​ ដោយ​សារ​បន្លែ​មាន​កាឡូរី​ទាប​ និង​មាន​វីតាមីន​ខ្លះ​បំប៉ន​ស្បែក​ឲ្យ​ស្អាត​ភ្លឺ​ផង​ដែរ។​ ប៉ុន្តែ​ទោះ​ល្អ​យ៉ាង​នេះ​ក្ដី​ ក៏​មាន​មនុស្ស​មួយ​ចំនួន​ មិន​សូវ​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ ព្រោះ​តែ​រសជាតិ​មិន​សូវ​ឆ្ងាញ់​ និង​បន្លែ​ខ្លះ​ក្លិន​ក្រពុល​ ហើយ​អ្នក​ខ្លះ​ទៀត​គឺ​មិន​ចេះ​ញ៉ាំ​តែ​ម្ដង។​

ដោយ​ឡែក​ កញ្ញា​ ប៉ុប​ រចនា​ ដែល​គ្រប់​គ្នា​ស្គាល់​ដោយសារ​នាង​មាន​មុខ​មាត់​ស្រដៀង​តារា​ថៃ​ស្រី​នាង​ Kimberly​ បាន​ប្រាប់​កញ្ញា​ថា​ នាង​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ខ្លាំង​ ហើយ​ចូល​ចិត្ត​គ្រប់​មុខ​តែ​ម្ដង​។​ នាង​បាន​ប្រាប់​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​ក្រុម​ការងារ​កញ្ញា​ថា​ នាង​ចូល​ចិត្ត​ញ៉ាំ​បន្លែ​តាំង​ពី​តូច​មក​ម្ល៉េះ​ ហើយ​ចូល​ចិត្ត​ជាង​គេ​នោះ​គឺ​ ផ្កា​ខាត់ណា​ខៀវ។​

រចនា​បាន​ចែក​រំលែក​ពី​វិធី​ ធ្វើ​ផ្កា​ខាត់​ណា​ខៀវ​នេះ​ឲ្យ​ឆ្ងាញ់​គឺ​ ដំបូង​នាង​ស្រុះ​បន្លែ​នេះ​ ១​នាទី​ ហើយ​ស្រង់​វា​ភ្លាម​យក​ត្រាំ​ទឹក​កក។​ ធ្វើ​បែប​នេះ​វា​និង​ធ្វើ​ឲ្យ​ខាត់ណា​ខៀវ​នោះ​ ផ្អែម​ហើយ​ស្រួយ។​

តិចនិក​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​នាង​ញ៉ាំ​បន្លែ​ឆ្ងាញ់​ហើយ​ច្រើន​ គឺ​នាង​តែង​ប្រើ​ទឹក​ជ្រលក់​រសជាតិ​ ប្រៃ​ជូរ​ហឹរ​ ដូច​ជា​ ទឹក​ម្រេច​ ឬ​ទឹក​ត្រី​កោះ​កុង​ ដែល​បន្ថែម​រសជាតិ​ឆ្ងាញ់​ខ្លាំង​ទៅ​លើ​បន្លែ​គ្រប់​មុខ​ ដែល​នាង​ជ្រលក់​នោះ។​ ទឹក​ជ្រលក់​ទាំង​ពី​មុខ​នោះ​បាន​បំបាត់​នូវ​រសជាតិ​ក្រពុល​ ពី​បន្លែ​ដែល​បន្ថែម​រសជាតិ​ឆ្ងាញ់​ធ្វើ​ឲ្យ​ញ៉ាំ​បាន​ច្រើន​តែ​មិន​ធុញ។​

កញ្ញា​សង្ឃឹម​ថា​អ្នក​គ្រប់​គ្នា​ដែល​មិន​ចូល​ចិត្ត​បន្លែ​ ឬ​​មិន​ចេះ​ញ៉ាំ​ សាកល្បង​វិធិ​សាស្ត្រ​នេះ​ទាំង​អស់​គ្នា​ ដើម្បី​ញ៉ាំ​បន្លែ​បាន​ច្រើន​និង​មាន​សុខភាព​ល្អ។​

ចុចអាន៖៥ វិធី​ក្នុង​ការ​ទទួលទាន​អ្វី​ដែល​អ្នក​ចង់ ដោយ​មិន​បាច់​ភ័យ​រឿង​ឡើង​ទម្ងន់

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម