សរសើរសំណាង នាយ​ចយ​ បានភរិយា​ស្រស់​ស្អាតហើយ ​សម្ដេច​ចង់​ដៃ​លុយ​ ១ ខ្ទាស់​ធំទៀត!

  • 2018-03-02 03:12:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្លៀត​ក្នុង​ឱកាស​សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​តេជោ នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ព្រឹក​​ថ្ងៃ​ទី២ ខែ​មីនា​នេះ​ សម្ដេច បាន​ប្រាប់​ពី​ចំណង​ដៃ​ដែល​សម្ដេច​ចង់​ទៅ​នាយ ចយ និង​ភរិយា​ដែល​ទើប​រៀបការ​ថ្មីថ្មោង​នោះ ចំនួន ១ ម៉ឺន​ដុល្លារ។

នាយចយ ដែល​មាន​ឈ្មោះ​ពិត ភិច សែ និង​ភរិយា​ដ៏​ស្រស់​ស្អាត​បាន​រៀប​មង្គលការ​យ៉ាង​អធិកអធម​កាលពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ កន្លង​ទៅ ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់ រួម​ទាំង​កូនប្រុស​ពីរ​របស់​សម្ដេច ហ៊ុន សែន និង​អ្នក​សិល្បៈជាច្រើន​ចូលរួម​យ៉ាង​កុះករ​ផង​ដែរ៕

ប្រភព៖ខ្លីខ្លី

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម