មនុស្ស​ស្រី​ល្អឥតខ្ចោះ ស្វែងរក​បុរស​មាន ៥ ចំណុច​នេះ តែ​បុរស​អាច​មិន​ត្រូវ​ការល្អបែបនោះពេក

  • 2018-03-01 05:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ដែល​មាន​ភាព​ល្អឥតខ្ចោះ ពិតជា​ពិបាក​ស្វែងរក​ដៃគូ​បន្តិច​ហើយ ដែល​នេះ​ជា​មូលហេតុ​ធ្វើឲ្យ​ពួកគេ​នៅ​លីវ​បាន​យូរ។ តែ​នៅ​ពេល​នាង​ដាច់​ចិត្ត​ស្វែង​រក ទាល់តែ​បុរស​នោះ​មាន ៥ ចំណុច​នេះ៖

១.បុរស​ណា​ដែល​ដូច​នាង

មនុស្ស​ស្រី​ស្អាត ឆ្លាត ពូកែ និយាយ​រួម​ល្អ​ទាំង​ព្រម ប្រាកដ​ជា​ស្វែង​រក​អ្នក​ដែល​ល្អ​ទាំង​ព្រម​ដូច​ខ្លួន​មក​ធ្វើ​ជា​គូ​អនាគត។ តែ​ចំពោះ​បុរស​វិញ​សុខ​ចិត្ត​ជ្រើសរើស​នារី​ធម្មតា​ម្នាក់ ព្រោះ​នារី​ល្អឥតខ្ចោះ គឺ​មាន​តម្រូវ​ការ​ខ្ពស់​ណាស់ មិន​អាច​ផ្គាប់​ចិត្ត​បាន​ឡើយ។

២.ធ្វើ​តាម​នាង

នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ មនុស្ស​ល្អ​ឥត​ខ្ចោះ បើ​មិន​អាច​រក​មនុស្ស​ប្រុស​ដែល​ល្អ​ទាំង​ព្រម​បាន គឺ​នាង​អាច​បង្វែរ​មក​ត្រឹម​បុរស​ល្អ​ម្នាក់ ដែល​អាច​ធ្វើ​អ្វី​ៗ​តាម​នាង​គ្រប់​យ៉ាង។ ចំណែក​បុរស​វិញ គេ​ស្ទាក់ស្ទើរ​នឹង​នារី​បែបនេះ ព្រោះ​គាត់​មិន​ចង់​នៅ​ក្រោម​គំនាប​មនុស្ស​ស្រី​ឡើយ។

៣.មិន​ចេះ​តបត

អាច​ជា​រឿង​ពិបាក​មួយ​សម្រាប់​មនុស្ស​ស្រី​ល្អ​ទាំង​ព្រម ព្រោះ​ការ​រក​បុរស​បែបនេះ​ពិតជា​មិន​ងាយ​ទេ។ មនុស្ស​គ្មាន​នរណា​ចិត្ត​ព្រះ​ឡើយ តែ​ខុស​ហើយ​គេ​ប្រាកដ​ជា​តបត​ទៅ​វិញ​ជា​មិនខាន ហើយ​មនុស្ស​ស្រី​បែបនេះ​គឺ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង​ណាស់ ដោយ​គិត​ថា​ខ្លួន​មិន​បាន​ធ្វើ​ខុស។

៤.ស្ថិត​ក្នុង​សភាព​ស្អាត​ជានិច្ច

និយាយ​រួម​នាង​ទាមទារ​ឲ្យ​ដៃគូ​រៀបចំ​ខ្លួន​ឲ្យ​បាន​រៀបរយ គ្រប់​ពេល​គ្រប់​វេលា ហើយ​ឫកពា​ក៏​ត្រូវ​មាន​របៀប និង​សណ្ដាប់​ធ្នាប់​ដែរ។

៥.មិន​អាច​ខុស​សូម្បី​ម្ដង

មនុស្ស​ល្អ​ទាំងព្រម គេ​ប្រាកដជា​ប្រយ័ត្នប្រយែង​ឲ្យ​មាន​កំហុស​ឆ្គង​អ្វី​ឡើយ ដូចនេះ​ហើយ​នាង​នឹង​ជ្រើសរើស​បុរស​ដែល​មិន​មាន​កំហុស​សោះ​ដែរ។ តែ​នោះ​ជា​រឿង​ពិបាក​ណាស់ ព្រោះ​មិន​មាន​បុរស​ដ៏​ល្អ​បែប​នោះ​ឡើយ៕

ចុចអាន៖មនុស្ស​ស្រី​រឹងមាំ​រៀន​ពី​ចំណុច​សំខាន់ ៧ យ៉ាង​នេះ​ពេល​បរាជ័យ​ស្នេហា

អត្ថបទ៖ ទ្រី រ៉ាវី