តារាភេទទី ៣ Yoshiមិនខ្លាចបង្ហាញធាតុពិតដើម្បីឈ្នះការប្រកួត Miss International Queen

  • 2018-02-26 04:40:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាល​ពី​ឆ្នាំ ​២០១៧ ​កន្លង​ទៅ ​Yoshi ​Rinrada​ Thurapan ​បាន​គ្រង​តំណែង​ខ្ពស់​បំផុត​ជា​បវរ​កញ្ញា​ឯក Miss ​Tiffany ​ម្តង​រួច​មក​ហើយ ​តែ​សម្រាប់​ឆ្នាំ​នេះ​វិញ ​នាង​បាន​ធ្វើ​ការ​តាំង​ចិត្ត​យ៉ាង​មោះ​មុត​ជា​ថ្មី​ថា​ នឹង​យក​ធាតុ​ពិត​ដែល​នាង​មាន​ក្នុង​ខណៈ​នេះ ​យក​ឈ្នះ​ការ​ប្រកួត ​Miss ​International ​Queen ​ឲ្យ​បាន។

សព្វ​ថ្ងៃ​ Yoshi​ មាន​អាយុ ​២០​ឆ្នាំ ​កំពុង​បន្ត​ការ​សិក្សា​ឆ្នាំ​ទី ​៣​ផ្នែក​ទំនាក់ទំនង​សិល្បៈ​ នៅ​ឯ​សាកលវិទ្យាល័យ​បាងកក។ Yoshi ​និយាយ​ថា​នាង​មាន​គោលដៅ​ច្បាស់​លាស់​ក្នុង​ការ​សម្រេច​លើ​អនាគត​របស់​ខ្លួន​ទាំង​ចំពោះ​ការ​សិក្សា ​និង​វិស័យ​សិល្បៈ។ ចំណែក​ឯ​ការ​វិវឌ្ឍន៍​ខ្លួន​ក្លាយ​ជា​តារា​ស្រី​ដែល​មាន​ប្រជាប្រិយភាព​បណ្តើរ​ៗ​នេះ ​នាង​និយាយ​ថា​វា​ស្មើ​នឹង​បើក​បង្ហាញ​ធាតុ​ពិត​របស់​ខ្លួន​ដើម្បី​ឲ្យ​សង្គម​ទទួល​ស្គាល់ ​នាង​មិន​ភ័យ​ខ្លាច​ឡើយ ​នឹង​ប្រាប់​អ្នក​ដទៃ​ពី​អតីតកាល​រស់​នាង។

Yoshi ​បន្ត​ទៀត​ថា ​វា​ពិត​ជា​លំបាក​ក្នុង​ការ​ហ្វឹក​ហាត់​ទាំង​កម្លាំង​កាយ ​និង​កម្លាំង​ចិត្ត​ដើម្បី​ពុះ​ពារ​ជាមួយ​ឧបសគ្គ​រហូត​បាន​សម្រេច​ជោគ​ជ័យ​ដូច​ដែល​បាន​ឃើញ​សព្វ​ថ្ងៃ ​តែ​នាង​មិន​បញ្ឈប់​ត្រឹម​នេះ​ឡើយ ​នាង​នឹង​បង្កើន​ភាព​ជឿ​ជាក់​របស់​ខ្លួន​ឲ្យ​ខ្លាំង​ជាង​មុន​ទៀត​ដើម្បី​យក​ជ័យជំនះ​ Miss ​International ​Queen​ ឆ្នាំ​ ២០១៨​ឲ្យ​បាន។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី​ប្រកួត​បវរកញ្ញា​ឯក ​Miss​ International ​Queen ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ​៣​មិនា ​ក្នុង​ទីក្រុង​ប៉ាតាយ៉ា ​ប្រទេស​ថៃ ​ដោយ​មាន​ការ​ចូលរួម​ពី ​២៨​ប្រទេស​ផ្សេង​​គ្នាជុំវិញ​ពិភពលោក៕

ទស្សនាវីដេអូខាងក្រោម

ចុចអាន៖បវរកញ្ញា​ភេទ​ទី​បី​​ថ្មី Yoshi​ រំឭក​ដំណើរ​ដើម​ទង​រឿង​កែ​ភេទ

ប្រភព៖ YouTube ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម