រូប​ថត​បញ្ចប់​ការ​សិក្សា​របស់ Park Bo Gum សណ្ដំ​ចិត្ត​អ្នក​គាំទ្រឲ្យលង់ស្នេហ៍​មិន​ស្ទើរឡើយ

  • 2018-02-22 02:53:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក Park Bo Gum ទើបតែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Myongji ហើយរូបថតរបស់គាត់​បាន​រំលឹក​អ្នក​គាំទ្រ​ឲ្យ​នឹក​ឃើញពី​មូលហេតុ​ដែល​ពួក​គេ​លង់ស្នេហ៍​លើលោក​លើកដំបូង។

មុនពេលពិធីបញ្ចប់ការសិក្សារបស់លោក រូបថតរបស់លោកត្រូវបានគេចេញផ្សាយនៅលើគេហទំព័រដែលបង្ហាញពីសមាមាត្រដ៏អស្ចារ្យរបស់លោក។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោកបានចាប់ផ្តើមសិក្សានៅមហាវិទ្យាល័យ Myongji ក្នុងឆ្នាំ ២០១៤ ក្នុង​ជំនាញខាងខ្សែភាពយន្ត និងល្ខោន។ ក្រោយពី​សិក្សាបាន ៤ ឆ្នាំលោក​ក៏​ទទួលបានសញ្ញាប័ត្រ។

ទោះបីជាគាត់មមារញឹក​ជាមួយខ្សែភាពយន្ត និងព្រឹត្តិការណ៍អន្ដរជាតិ​យ៉ាង​ណាក៏ដោយ ក៏លោកនៅតែរកពេលដើម្បីចូលថ្នាក់រៀនដោយផ្ទាល់​មិន​ឲ្យ​អាក់ខាន​ឡើយ។

ខាង​ក្រោម​នេះ​ជា​រូបភាព​របស់លោក​ក្នុង​ថ្ងៃ​បញ្ចប់​ការ​សិក្សា​ដែល​ឆាប​យក​ចិត្ត​អ្នក​គាំទ្រ​យ៉ាង​ពេញទំហឹង​តែ​ម្ដង ៖

ចុចអាន៖ឃើញ​ក្មេង​ៗ​ដូច​១៦​ឆ្នាំ ​ដឹង​អាយុ​ពិត​របស់​Oh Ji Eun​ តារា​សម្ដែង​ស្រី​ល្បី​ខ្លាំង​នៅ​កូរ៉េ​ស្ទើរ​ស្លុត​ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម