រក​លុយ​បាន​រាប់​លាន តែ Zhao Li Ying ឲ្យ​អាំងប៉ាវ​បុគ្គលិក​តិច Fans រិះគន់​ផ្អើល

  • 2018-02-21 06:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តួ​រាជិនី​នគរ​ស្រីលវោ គឺជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្វាគមន៍​បំផុត​ក្នុង​ចំណោម​បណ្ដាញ​សង្គម​នៅ​ក្នុង​ប្រទេស​ចិន។ នាង​ត្រូវ​បាន​ទស្សនិកជន​កោតសរសើរ​តាមរយៈ​ខ្សែ​ភាពយន្ត​ជាច្រើន​ដូចជា ជាដើម "Princess Agents" "Noble Aspirations"។ ជាមួយ​នឹង​ភាព​ជោគជ័យ​ផ្ទួន​ៗ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ធ្វើឲ្យ Zhao Li Ying សេដ្ឋិនី​បាន​យ៉ាង​ស្រួល ដែល​នាង​ក៏​កាន់តែ​ហ៊ាន​បញ្ចេញ​នូវ​របស់​ប្រើប្រាស់​ប៊្រេន​ៗ ហើយ​រូប​សម្រស់​ក៏​កាន់​តែ​ស្រស់​ស្អាត​ឡើង ធ្វើឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​កាន់តែ​ចូលចិត្ត។

តែ​ទោះជា​យ៉ាងណា​នៅ​អំឡុង​ថ្ងៃ​ឆ្នាំ​ចិន ដែល​ទើប​កន្លង​ទៅ​នេះ​តារា​ស្រី​វ័យ ៣០ ឆ្នាំ​រូប​នេះ​ធ្វើឲ្យ​អ្នក​គាំទ្រ​ខកចិត្ត​គ្រប់​គ្នា ព្រោះ​អាំង​ប៉ាវ​ជូន​បុគ្គលិក​តិច​មែនទែន។ វា​មិន​ចម្លែក​ទេ​សម្រាប់​តារា​ល្បី​ៗ ក្នុង​ការ​ផ្ដល់​អំណោយ​ដល់​បុគ្គលិក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី។ អាំងប៉ាវ​ដែល Zhao Li ផ្ដល់​ឲ្យ​ក្រុម​ការងារ​ម្នាក់​តែ ២០០ យ័ន​ប៉ុណ្ណោះ​ស្មើនឹង ៣១.៥១ ដុល្លារ។ ក្នុង​នោះ​ដែរ​មាន​បុគ្គលិក​របស់​នាង​ម្នាក់​សម្ដែង​ការ​មិន​ពេញ​ចិត្ត​នូវ​កាដូ​ដ៏​តិចតួច​នេះ។

រឿង​នេះ​បណ្ដា​ឲ្យ​អ្នក​គាំទ្រ​នាង​ មាន​ការ​អាក់អន់ចិត្ត​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​ទៅ​របស់​ប្រើប្រាស់​ដែល Zhao Li Ying ប្រើ​គឺ​ថ្លៃ​ៗ​ណាស់ ហើយ​ខុស​គ្នា​ឆ្ងាយ​ពី​តារា​ល្បី​ៗ​ដទៃ។ តែ​ទោះ​ជា​យ៉ាង​ណា​នេះ​ជា​សន្ដាន​ចិត្ត​របស់​នាង​ដែរ៕

Fan Bingbing ឲ្យអាំវប៉ាវបុគ្គលិក

ចុចអាន៖ស្រលាញ់​សម្រស់​មែន Fan Bingbing ជះ​លុយ​ជាង​៦ពាន់​ដុល្លារ​ទិញ​គ្រឿង​សំអាង​ក្នុង​១​ម៉ោង

ប្រភព៖ netlife ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម