មិនមែន​ចេះ​សម្ដែង ច្រៀង រាំ​ទេ តារា​ស្រី​ទាំង​នេះ​ពូកែ Makeup ដូច​អ្នក​ជំនាញ​អ៊ីចឹង!

  • 2018-02-21 04:04:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​នាម​ជា​តារា​ស្រី​ល្បី​ឈរ​ជើង​នៅ​លំដាប់​ហូលីវូដ​បាន មិន​អាច​ចេះ​ត្រឹមតែ​សម្ដែង​មួយ​មុខ​ទេ អ្នក​ខ្លះ​មាន​ជំនាញ​ដើរ​ម៉ូដ តែង​និពន្ធ និង​ដឹកនាំ​ដោយ​ខ្លួនឯង​ថែម​ទៀត​ផង។ អ្នក​ខ្លះ​គិត​ថា​ខ្លួន​ជា​តារា​មាន​ក្រុមការងារ​តុបតែង​មុខ ខ្លួន និង​រៀបចំ​សម្លៀកបំពាក់​ឲ្យ​រួច​ជា​ស្រេច មិន​ចាំបាច់​ខ្វល់ខ្វាយ​រឿង​ទាំង​នេះ​ទេ។ ផ្សេង​ពី​ស្រី​ៗ​ជា​តារា​ដូចគ្នា អ្នក​ទាំង ១០ ដែល កញ្ញា បង្ហាញ​ជូន​នូវ​ខាងក្រោម​នេះ គឺ​ពួកគេ​មាន​ជំនាញ​ផាត់​មុខ ដោយ​អាច​ធ្វើ​បាន​ដូច​អ្នក​អាជីព ទាំង​ចំណូល​រក​ពី​វិស័យ​សិល្បៈ​បាន​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ក៏​ដោយ ក៏​តារា​ស្រី​ៗ​ដូចជា Kylie Jenner Zendaya Shakira នៅ​តែ​ស្រលាញ់​ជំនាញ Makeup នេះ​មួយ​ទៀត​ដែរ។

១.Zendaya ដែល​ជា​តួឯក​ស្រី​ក្នុង​រឿង "Spider-Man: Homecoming” គឺជា​អ្នក​ជំនាញ​ដែល​ឧស្សាហ៍​ចេញ​វីដេអូ​បង្រៀន​ពី​របៀប​ផាត់​មុខ​នៅ​តាម youtube។ មិន​តែ​ប៉ុណ្ណោះ​ក្នុង​កម្មវិធី​កម្រាលព្រំ​ក្រហម​ភាគច្រើន​នាង Makeup ដោយ​ខ្លួន​ឯង។

២. Kylie Jenner ព្រោះតែ​ពូកែ​នឹង​ជំនាញ​នេះ ធ្វើឲ្យ​នាង​រក​ចំណូល​បាន​យ៉ាង​ក្រាស់ក្រែល​ពី Snapchat និង​សម្រេច​ចិត្ត​ផលិត​គ្រឿង​សម្អាង​យីហោ​ខ្លួន​នាង​តែ​ម្ដង។

៣.Rosie Huntington-Whiteley ដែល​ជា​តួ​ស្រី​សំខាន់​ក្នុង​រឿង "Mad Max: Fury Road " មិន​ត្រឹមតែ​ពូកែ​បង្ហាញ​ម៉ូដ​ប៉ុណ្ណោះ​ទេ ខាង​តុបតែង​មុខ​នេះ​ក៏​មិន​ណយ​ដែរ ហើយ​នាង​ចូលចិត្ត​បង្ហោះ​វីដេអូ​នៅ Snapchat និង Instagram។

៤.Ashley Tisdale នៅ​ក្នុង​កម្មវិធី​សម្ពោធ​រឿង " Mother’s Day” នាង​បាន​ធ្វើឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​សម្រស់​ដ៏​ស្រស់​ស្អាត គឺជា​ស្នាដៃ Makeup ខ្លួន​នាង​ផ្ទាល់។

៥.Shakira យោង​តាម​ការ​សម្ភាសន៍​ជាមួយ InStyle មិត្ត​ស្រី​របស់​កីឡាករ Gerard Piqué ស្រលាញ់​សម្រស់​ណាស់ ហើយ​ច្រើន​តែ​ធ្វើការ​តុបតែង​ខ្លួនឯង​សម្រាប់​ការ​ប្រគំតន្ត្រី និង​ការ​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម។

៦.Blake Lively ធ្លាប់​ប្រាប់ The Cut ថា​ពេល​ខ្លះ​នាង​ចូលចិត្ត​ធ្វើសក់ និង​តុបតែង​មុខ​ដោយ​ខ្លួនឯង​សម្រាប់​កម្មវិធី​ធំ​ៗ ព្រោះ​ជា​រឿង​ដ៏​សប្បាយ​រីករាយ។

៧.Kate Middleton មហេសី​របស់​ព្រះអង្គម្ចាស់ William បាន​ជ្រើសរើស​ការ​ផាត់​មុខ​ខ្លួនឯង​នា​ថ្ងៃ​មង្គលការ​ដែល​មាន​មនុស្ស​រាប់​លាន​នាក់​ចាំ​មើល។

៨.Lauren Conrad ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ថា The queen of DIY ដោយ​នាង​មាន style តុបតែង​ខ្លួន​ប្លែក និង​ស្រស់​ស្អាត​រហូត។

៩.Olivia Palermo សមាជិក​គ្រួសារ​មិន​ថា​ប្ដី ឬ​សត្វ​សុនខ​នៅ​ក្នុង​ផ្ទះ គឺ​នាង​ជា​អ្នក​រៀបចំ និង​តុបតែង​ខ្លួន​ឲ្យ​ទាំងអស់។

១០.Karlie Kloss ជា​តារា​បង្ហាញ​ម៉ូដ​លំដាប់​មុខ​របស់ Victoria's Secret Angel ហើយ​នាង​ចូលចិត្ត Makeup ខ្លួនឯង និង​ឲ្យ​មិត្តភ័ក្ដិ គឺTaylor Swift ៕

ចុចអាន៖រូបរាង «ធាត់» មិន​អាច​រារាំង​ភាព​ស្រស់​ស្អាត និង​ល្បីល្បាញរបស់​តារា​ស្រី ៥ រូប​នេះ​ឡើយ

ប្រភព៖ fashionmagazine ប្រែ​សម្រួល៖ ទ្រី រ៉ាវី