ទម្លាប់​ដែលត្រូវ​លះបង់ បើ​អ្នក​ចង់​ក្លាយ​ជា​មនុស្ស​ម៉ឺងម៉ាត់​មាន​គេ​គោរព​នៅ​កន្លែង​ធ្វើការ

  • 2018-02-20 07:38:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ជា​ឋាន​ធំ​ក៏​ដោយ បើ​មាន​ចរិត​រលីមរលាម​នៅ​កន្លែង​ធ្វើការ គ្មាន​នរណា​គេ​គោរព​ឡើយ។ តែ​បើ​អ្នក​មាន​តួនាទី​ទាប តែ​ចរិត​ម៉ឺងម៉ាត់​អ្នក​រួម​ការងារ​បែរ​ជា​គោរព​វិញ។ ដូចនេះ​គួរ​លះបង់​ទម្លាប់ ៤ យ៉ាង​នេះ​ចេញ បើ​ចង់​ឲ្យ​គេ​គោរព​នៅ​កន្លែង​ការងារ៖

១.ជៀសវាង​ការ​យឺតយ៉ាវ

ខណៈ​ពេល​ដែល​ការ​យឺតយ៉ាវ​សម្រាប់​ការងារ​ម្ដងម្កាល គឺ​មិន​ជា​អ្វី​ទេ។ ប៉ុន្តែ​បើ​អ្នក​តែងតែ​យឺតយ៉ាវ នោះ​ទាំង​ថ្នាក់​លើ ថ្នាក់​ក្រោម​ គឺ​មិន​ឲ្យ​តម្លៃ​អ្នកដាច់ខាត។ បើអ្នក​តែង​បង្ហាញ​ខ្លួន​ទាន់​មិន​ពេល​ទេ តើ​ចៅហ្វាយ​អាច​ជឿ​ទុក​ចិត្ត​លើ​ការងារ​ដែល​ដាក់​ឲ្យ​ធ្វើ​បានដោយ​របៀប​ណា។

រូបតំណាង

**២.ការងារ​ហួស​ពេល​កំណត់**

ការងារ​ខ្លះ​ថ្នាក់លើ​អាច​ពន្យារ​ពេល​ឲ្យ​បាន តែ​នោះ​បើ​គេ​សង្កេត​ឃើញ​ថា​អ្នក​ព្យាយាម​ដល់​ចំណុច​កំពូល​ហើយ។ តែ​បើ​ការងារ​ខ្លះ​វិញ កំណត់​ពេល​ណា គឺ​យក​ពេល​នោះ ហើយ​បើ​ធ្វើ​មិន​ទាន់ ការងារ​ក្រោយ​គ្មាន​នរណា​ដាក់​ឲ្យ​ធ្វើ​ទៀត​ទេ។

៣.កុំ​ទម្លាប់​និយាយ​កុហក

បើ​ការងារ​ធ្វើ​មិន​បាន​ល្អ កុំ​រក​លេស​នេះ​លេស​នោះ​មក​ដោះសា។ ទទួល​ស្គាល់​ការពិត និង​ព្យាយាម​អភិវឌ្ឍ​កំហុស ទើប​អ្នក​មាន​ឱកាស​រីកចម្រើន។

៤.កុំ​ឃុបឃិត​គ្នា

ប្រសិនបើ​អ្នក​ចង់​រក្សា​ទំនាក់ទំនង​ជាមួយ​អ្នក​រួម​ការងារ ទាំង​ដឹង​ថា​គេ​ធ្វើ​ខុស​មិន​រាយការណ៍ ឬ Feadback អ្វី​ទេ នោះ​បាន​ន័យ​ថា​អ្នក​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​រីកចម្រើន។ សុខចិត្ត​និយាយ​ពាក្យ​ពិត​ឲ្យ​គេ​ស្អប់ ជាជាង​និយាយ​ពាក្យ​មិន​ពិត​នាំ​គេ​អន្តរាយ៕

រូបតំណាង

ចុចអាន៖មក​មើល​លក្ខខណ្ឌ​ជ្រើសរើស​នារី​អូតេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ ទើប​ដឹង​ថា​យ៉ាងណា!

ប្រភព៖ Shape ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម