ក្មេង​ជាង​គេ​ទេ តែ Justin Bieber ត្រូវ​គេ​ថា​ចាស់​ដូច​តា​ ពេល​ឈរ​ក្បែរ Kris Wu

  • 2018-02-20 05:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​បង្ហាញ​មុខ​រួម​គ្នា​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ Justin Bieber និង Kris Wu បាន​ផ្ដល់​ឱកាស​ឲ្យ​អ្នក​គាំទ្រ​ប្រៀបធៀប​រូប​សម្បត្តិ​របស់​ប្រុស​ស្អាត​ទាំង​២។

កាល​ពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ កម្មវិធី​ប្រកួត​បាល់​បោះ​ប្រជុំ​ដោយ​តារា​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​រដូវកាល​ឆ្នាំ​នេះ តារា​ចម្រៀង និង​សម្ដែង​ចិន Kris Wu ត្រូវ​បាន​រៀប​ចំ​ឲ្យ​នៅ​ក្នុង​ក្រុម​ជាមួយ​កំពូល​តារា​ចម្រៀង​យុវវ័យ Justin Bieber។ ខណៈ​រាល់​ពេល​ឈរ​តែឯង ម្ចាស់​បទ "Sorry” តែង​ត្រូវ​គេ​សរសើរ​ថា​ស្អាត​ដូច​រាជបុត្រ​នោះ តែ​នៅ​ពេល​ឈរ​ក្បែរ​អតីត​សមាជិក​ក្រុម​ចម្រៀង EXO តារា​ចម្រៀង​វ័យ​២៣​ឆ្នាំ​ត្រូវ​គេ​វាយ​តម្លៃ​ថា​ចាញ់​ប្រៀប​តារា​ចិន​ទៅ​វិញ។

ទោះ​បី​ជា​មាន​អាយុ​ក្មេង​ជាង Kris ដល់​ទៅ​៤​ឆ្នាំ​ក៏​ដោយ តែ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​លាន់​មាត់​ថា Bieber ចាស់​ជាង​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ឆ្ងាយ​ណាស់៕

ចុចអាន៖ស្រក​គីឡូ​មែន​ទែន​ហើយ សាន់​ឆាយ យក​រាង​ដូច​កាល​នៅ​ក្រមុំ​បាន​វិញ​ហើយ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម