គ្រាន់តែ​ចាប់​បាន​បាច់​ផ្កា​ពី​កូន​ក្រមុំ Katy Perry រំភើប​រត់ឡើងលឿនចង់​បាក់​ក!

  • 2018-02-19 08:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

សម្រាប់​ប្រជាជន​ប៉ែក​អឺរ៉ុប​អ្នក​ចាប់​បាន​បាច់​ផ្កា​ដែល​កូន​ក្រមុំ​បោះ​ឲ្យ សប្បាយ​ចិត្ត​ដូច​ត្រូវ​ឆ្នោត ព្រោះ​ជាសញ្ញា​ថា​ អាច​ក្លាយ​ជា​អ្នក​រៀប​ការ​បន្ទាប់។ សម្រាប់ Katy Perry ក៏​មិន​ខុស​ពី​គេ​ដែរ ដោយ​នៅ​ពេល​ថ្មី​ៗ​នេះ​គណនី Instagram នាង​បាន​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​សកម្មភាព​សប្បាយ​ចិត្ត​ខ្លាំង រហូត​រត់​លឿន​ស្លេវ បន្ទាប់ពី​ចាប់​បាន​ផ្កា​ដែល​កូន​ក្រមុំ​បោះ ហើយ​នាង​បាន​សរសេរ​ពាក្យពេចន៍​មួយ​ចំនួន​ថា៖ "when you crave companionship but run from love when you get it ?#happymadeupholidayofforcedlove#ilovemyself #iloveyoutoo” ដែល​មាន​ន័យ​ថា«នៅ​ពេល​ដែល​អ្នក​ស្រេកឃ្លានភាពជាដៃគូ ប៉ុន្តែ​បែរជារត់​គេច​ពី​ស្នេហា ពេល​ទទួល​បាន​វា?» #សប្បាយ​ចិត្ត​ដែល​បាន​ធ្វើ​ឡើង​ដោយ​ក្ដី​ស្រលាញ់ #ខ្ញុំ​ស្រលាញ់​ខ្លួនឯង #ខ្ញុំ​ស្រលាញ់​អ្នក​ដែរ

ចុចមើល​វីដេអូ៖ ចាប់​បាន​បាច់​ផ្កា​ពី​កូន​ក្រមុំ Katy Perry រំភើប​រត់ឡើងលឿនចង់​បាក់​ក


ប្រភព៖ preaw ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទថ្មី