អ្នក​គាំទ្រ​ភ្ញាក់​ព្រើត​ ព្រោះ​ប្រពន្ធ Rain ស្អាត​ខ្លាំង​ក្រោយ​សម្រាល​កូន​ដំបូង​រួច

  • 2018-02-18 05:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រលប់​មក​ការ​សម្រាក​ក្រោយ​សម្រាល​កូន​រួច កំពូល​តារា​សម្ដែង​ស្រី Kim Tae Hee បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ​នៅ​ពេល​ឃើញ​សម្រស់​របស់​នាង​រឹត​តែ​ស្អាត​លើស​ដើម។

-សម្រាល​កូន​ទើប​បាន​កន្លះ​ខែ Jun Jihyun ដើរ​ហើរ​ចេញ​ក្រៅ​លេង​ទាំង​សរសៃ​ខ្ចី

កាល​ពី​ខែ​តុលា​ចុង​ឆ្នាំ​មុន តារា​សម្ដែង​ស្រី​ជួរ​មុខ Kim Tae Hee បាន​​សម្រាល​កូន​ដំបូង​របស់​ខ្លួន​ដោយ​រលូន។ សម្រាក​បាន​រយៈ​ពេល​៤​ខែ ចុង​បញ្ចប់​ប្រពន្ធ​របស់​កំពូល​តារា​ចម្រៀង Rain ក៏​ត្រលប់​មក​ធ្វើការ​វិញ។

មុន​នេះ​បន្តិច រូបភាព​តួ​រឿង "My Princess” ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កំពុង​ថត​ស្ពត​ពាណិជ្ជកម្ម​គ្រឿង​សំអាង​មួយ។ ទោះ​បី​ជា​មាន​រយៈ​ពេល​ខ្លី​ក៏​ដោយ តែ​ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ​បាន​យក​រាង​ស្រឡូន​មក​វិញ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​គាំទ្រ​ថែម​ទាំង​សរសើរ​ថា ទោះ​បី​ជា​រវល់​មើល​កូន​ក្ដី តែ​សម្រស់​របស់​តារា​រូប​នេះ​មាន​តែ​ស្អាត​ជាង​មុន។ ទោះ​បី​ជា​ត្រលប់​មក​ធ្វើ​ការ​វិញ​ក៏​ដោយ តែ​តារា​កើត​ឆ្នាំ​១៩៨៧ ទទួល​ថត​តែ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ មិន​ទាន់​ថត​រឿង​ទេ ត្បិត​ចង់​ចំណាយ​ពេល​មើល​កូន​ឲ្យ​បាន​ច្រើន៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម