តិច​អត់​ជឿ! ទាយ​​​ចរិត​មនុស្ស​ត្រូវ​ម៉ាច់ៗ គ្រាន់​តែ​មើល​​​​មេ​ដៃ​ពេល​ក្ដាប់​បាត​ដៃ

  • 2018-02-18 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ភាគ​ច្រើន​ជឿ​ថា​ទ្រង់ទ្រាយ​នៃ​អវៈយវៈ​មនុស្ស​អាច​ប្រាប់​ពី​អត្តចរិត​និង​ស្ថានភាព​សុខភាព​បាន​។ ដូច​គ្នា​ដែរ​ របៀប​នៃ​ការ​ក្ដាប់​ដៃ​ហើយ​លើក​មេ​ដៃ​ឡើង​របស់​អ្នក​ក៏​នឹង​អាច​ប្រាប់​ថា​ អ្នក​ជា​មនុស្ស​បែប​ណា​ឱ្យ​ពិត​ប្រាកដ​បាន​។ មិន​ជឿ សាក​ល្បង​ធ្វើ​ ហើយ​អាន​ចំណុច​ខាង​ក្រោម​នេះ​មើល​ ថា​ត្រូវ​បាន​ប៉ុន្មាន​ភាគរយ?

មេ​ដៃ​លើក​ឡើង​ត្រង់

សម្រាប់​បុគ្គលិក​លក្ខណៈ​ផ្ទាល់​ខ្លួន អ្នក​ជា​មនុស្ស​សុចរិត។ អ្នក​តែង​ឈរ​នៅ​កណ្ដាល​ ប្រកាន់​តែ​ភាព​ត្រឹម​ត្រូវ មិន​ចូល​ចិត្ត​លម្អៀង​ដោយ​គ្មាន​គោលការណ៍​ខ្លួន​ឯង​ច្បាស់​លាស់​។ មួយ​ទៀត អ្នក​ជា​មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត​ខ្ពស់។

សម្រាប់​រឿង​ទំនាក់ទំនង អ្នក​​តែង​ជា​អ្នក​ដឹកនាំ​ក្នុង​ក្រុម​ មិន​ថា​មិត្តភ័ក្ដិ ឬ​ក្រុម​អ្វី​មួយ​ដែល​អ្នក​បាន​ចូល​រួម​ ហើយ​អ្នក​ចូល​ចិត្ត​ចូលរួម​ជាមួយ​មនុស្ស​គ្នា​ច្រើន​ជាង​គ្នា​តិច។

ចុចអាន៖ ឥរិយាបថ​អង្គុយ​ អាច​បញ្ជាក់​ពី​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ស្រី​បាន''

មេ​ដៃ​លើក​​លយ​ទៅ​មុខ​បន្តិច

​អ្នក​ជា​មនុស្ស​ត្រង់​ទៅ​ត្រង់​មក​ និង​ចូល​ចិត្ត​បង្ហាញ​អារម្មណ៍​ខ្លួន​ឯង​ឱ្យ​អ្នក​ដទៃ​បាន​ឃើញ​ មិន​ចូល​ចិត្ត​បង្វាង​ទៅ​ណា​ឆ្ងាយ។ លើស​ពី​នេះ អ្នកជា​មនុស្ស​ដែល​ស្មោះ​ត្រង់​នឹង​អារម្មណ៍​ខ្លួន​ឯង​ខ្លាំង​។ ចំណែក​ក្នុង​បញ្ហា​ទំនាក់ទំនង​វិញ អ្នក​តែង​ទទួល​បាន​ការ​ចូលចិត្ត​ច្រើន​ក្នុង​ចំណោម​មិត្ត​ភ័ក្ដិ​ ហើយ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ការ​ជួប​ជុំ។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​បន្តិច​ ព្រោះ​ភាព​រកាំរកូស​អាច​កើត​មាន​ឡើង ដោយ​សារ​អ្នក​ជា​មនុស្ស​ក្បាល​រឹង មិន​ងាយ​ទទួល​យក​យោបល់​របស់​អ្នក​ដទៃ​ងាយ​ៗ​ឡើយ។

មេ​ដៃ​លើក​អែន​ទៅ​ក្រោយ​បន្តិច

អ្នក​ជា​មនុស្ស​ចិត្ត​ទូលាយ ចូល​ចិត្ត​ខ្វល់​ខ្វាយ​ពី​អ្នក​ដទៃ និង​មាន​គំនិត​សុទិដ្ឋិ​ខ្លាំង។ ដូច្នេះ​អ្នក​តែង​ត្រូវ​បាន​អ្នក​ផង​ស្រលាញ់​រាប់​អាន​ ព្រោះ​តែ​បុគ្គលិក​លក្ខណៈ​ដ៏​ទន់​ភ្លន់​នេះ​។ ចំណែក​ក្នុង​ទំនាក់ទំនង​ អ្នក​ក៏​មាន​អ្នក​ចូល​ចិត្ត​ច្រើន ដោយ​សារ​តែ​អត្តចរិត​ស្លូតបូត​ និង​មាន​ចេះ​ឱន​លំទោន​ចំពោះ​អ្នក​ដទៃ​នេះ​។ ប៉ុន្តែ​អ្នក​ក៏​ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​បើក​ចំហ​ឱ្យ​អ្នក​ដទៃ​ដឹង​ពី​អារម្មណ៍​ងាយ​ៗ​ឡើយ​៕

ប្រភព៖ interesting-facts ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម