កាបូប​ស្ពាយ​តម្លៃ​មិន​ធម្មតា​ គ្រាន់​តែ​ Idol​ ស្ពាយ​ភ្លាម​អ្នក​គាំ​ទ្រ​ស្រីៗ​ស្ពាយ​តាម​ព្រាត​

  • 2018-02-14 04:56:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ស្ទើរ​តែ​គ្រប់​គ្នា​ទៅ​ហើយ​ ស្រលាញ់​និង​ចូល​ចិត្ត​ដូរ​ម៉ូដ​កាបូប។​ មិន​ខុស​គ្នា​ទេ​ Idol​ស្រី​ៗ​កូរ៉េ​ ដូចជា​ Taeyeo, Sunmi, Min Hyo Rin, Gong Seung Yeon ​ និង​ Lizzy​ទេ​ គឺ​ពួក​នាង​ចូល​ចិត្ត​ស្ពាយ​កាប៉ូប​ម៉ូដ​ប្លែក​ៗ​ស្អាត​ៗ​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​អ្នក​គាំ​ទ្រ​ទប់​ចិត្ត​មិន​បាន​ដូច​គ្នា​ ហើយ​នាំ​គ្នា​ទិញ​ស្ពាយ​តាម។​ ចង់​ដឹង​ថា​កាបូប​ទាំង​នោះ​មាន​ម៉ូដ​យ៉ាង​មេច​ខ្លះ​តោះ​ទៅ​មើល​ទាំង​អស់​គ្នា៖​

១.​ Taeyeon របស់​ក្រុម​ចម្រៀង​ Girl's Generation

កាបូប​របស់​នាង​ម៉ូដ​ ARCH​ របស់​ម៉ាក​AKTA​ មាន​តម្លៃ​ 155,00 វ៉ុន​ ស្មើ​នឹង​ ១៤២. ៦០ ដុល្លារ។​

២.​ Sunmi

កាបូប​របស់​នាង​គឺ​ជា​ម៉ូដ​ Limited edition​ ដែល​ជា​ម៉ូដ​លាយ​បញ្ចូល​គ្នា​រវាង​ Couronne ​និង​ Lucky Chouette​ មាន​តម្លៃ​ 465,000 វ៉ុន​ ស្មើ​នឹង​ 427.80 ដុល្លារ។​

៣.​ Min Hyo Rin

កាបូប​ម៉ូដ​ OSCA (Mini)របស់​ម៉ាក​ Samantha Thavasa​ របស់​នាង​មាន​តម្លៃ​ 478,000 វ៉ុន​ ស្មើ​នឹង​ 439.76 ​ដុល្លា​។​

៤.​ Gong Seung Yoen

កាបូប​នាង​ម៉ាក​ Lamatt ​ ហើយ​ជា​ប្រភេទ​ Limited Edition ផង​ដែរ​​មាន​តម្លៃ​ 428,000 វ៉ុន​ ដែល​ស្មើ​នឹង​ 393.76​ដុល្លារ។​

៥.​ Lizzy​ សមាជិក​ក្រុម​ After School

កាបូប​ម៉ាក​ Marc Jacobs​​ របស់​នាង​មាន​តម្លៃ​ 353,000​ វ៉ុន​ ស្មើ​នឹង​ 325 ដុល្លារ។​

ចុចអាន៖កាបូប​​លុយ ១០​ម៉ាក​កំពុង​ល្បី​ខ្លាំង ឃើញ​ហើយ​ប្រាកដ​ជា​​ស្រឡាញ់​ដក​ចិត្ត​មិន​រួច​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម