កាដូ​ដ៏​ឈឺចាប់​ដែល​មនុស្ស​២​នាក់​បាន​ទទួល​ក្នុង​ថ្ងៃ Valentine's Day

  • 2018-02-14 03:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Valentine's Day អាច​និយាយ​បាន​ថា​ជា​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ដូច្នេះ​វា​គួរ​តែ​រីករាយ​ ផ្អែម​ល្ហែម ជា​ពិសេស​សម្រាប់​គូ​ស្នេហ៍​តែ​ម្ដង ប៉ុន្តែ​គ្រប់​យ៉ាង​មិន​បាន​ដូច​យើង​ប្រាថ្នា​ទេ។ ដោយឡែក​មាន​ប្រិយមិត្ត​របស់​កញ្ញា ២​នាក់​ដែល​ដែល​ទទួល​បាន​កាដូ​ដ៏​ឈឺចាប់​ក្នុង​ថ្ងៃ​នេះ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ហួស​ចិត្ត​រក​និយាយ​មិន​ចេញ៖

រូបតំណាង

Wedney ៖« ការ​ពិត​ពួក​យើង​អត់​មាន​រឿង​អី​ធំដុំ​ទេ គ្រាន់​តែ​ទាស់​ចិត្ត​គ្នា​បន្តិច ហើយ​គាត់​មិន​បាន​សុំទោស​ខ្ញុំ​ហើយ​គាត់​នៅ​ប្រើ​ចរិត​ខ្លាំង​បិទ​ទូរស័ព្ទ​ខ្ញុំ​មុន​ទៀត។ បែប​នេះ​មិន​មែន​តែ​ម្ដង​ទេ វា​ច្រើន​ដង​ហើយ រហូត​ដល់​ខ្ញុំ​មាន​អារម្មណ៍​ថា​ហត់ ពិបាក​ទ្រាំ​ណាស់។ ទុក​ថា​នេះ​ជា​កាដូ​មួយ​ដែល​គាត់​ឲ្យ​ខ្ញុំ​ចុះ ទៅ​មុខ​ទៀត​ទោះ​លំបាក​កាត់​ចិត្ត​យ៉ាង​ណា​ក៏​ដោយ​ក៏​ខ្ញុំ​មិន​បក​ក្រោយ​ដែរ។ ហើយ​ក៏​ចង់​និយាយ​ពាក្យ​ខ្លះ​ទៅ​កាន់​គាត់ អរគុណ​គ្រប់​យ៉ាង ជា​ពិសេស​អរគុណ​កាដូ​មួយ​នេះ!»

រូបតំណាង

ជីន​លី៖ « និយាយ​ទៅ​រឿង​ច្រើន​ណាស់​ទម្រាំ​ដើរ​ដល់​ផ្លូវ​នេះ ខ្ញុំ​មិន​និយាយ​ថា​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​ទេ គ្រាន់​តែ​ចង់​ប្រាប់​ថា​ខ្ញុំ​ឆ្អែត​តែ​ប៉ុណ្ណឹង។ ស្រឡាញ់​គ្នា​ធ្វើ​អី​ទៀត​បើ​មិន​យល់​ពី​គ្នា​ផង ទុក​ថា​យើង​អស់​បុណ្យ​នឹង​គ្នា​ទៅ។ ខ្ញុំ​ដឹង​ថា​វា​ពិបាក​ធ្វើ​ចិត្ត​ណាស់ ប៉ុន្តែ​ខ្ញុំ​ត្រៀម​ខ្លួន​រួច​ហើយ​មិន​ថា​ខ្ញុំ​ធ្លាក់​ខ្លួន​ដល់​កម្រិត​ណា​ក៏​ដោយ​ក៏​ខ្ញុំ​មិន​ដើរ​ថយ​ក្រោយ​ដែរ។ ម្យ៉ាង​ទៀត​ក៏​ចង់​អរគុណ​គេ​ដែរ ព្រោះ​ចេះ​រក​ថ្ងៃ​បែក​គ្នា​ឃើញ ស្រួល​ចាំ​ហើយ​មិន​បាច់​កត់​ទុក​ថា​បែក​គ្នា​ថ្ងៃ​ណា។»

រូបតំណាង

ការ​ពិត​គ្មាន​អ្នក​ណា​ចង់​បែក​គ្នា​នោះ​ទេ តែ​ពេល​ខ្លះ​ទោះ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​នៅ​តែ​ដើរ​ដល់​ផ្លូវ​នេះ។ មនុស្ស​យើង​គង់​តែ​បែក​គ្នា​ទេ ៥០ ទៅ ៦០​ឆ្នាំ​ទៀត បែក​គ្នា​រហូត​ហើយ​បើ​អាច​កុំ​ប្រញាប់​បែក​គ្នា​អី ព្រោះ​ទម្រាំ​បាន​ស្រឡាញ់​គ្នា​ប៉ុណ្ណេះ​ មិន​ដឹង​ថា​ជាតិមុន​បាន​ធ្វើ​បុណ្យ​ជាមួយ​គ្នា​ប៉ុន្មាន​ទេ។ ថែ​បាន​គួរ​តែ​ថែ ប៉ុន្តែ​បើ​មិន​បាន​ទេ​ទុក​ថា​បុណ្យ​ដែល​បាន​សាង​មក​ជាមួយ​គ្នា​អស់​ត្រឹម​នេះ​ទៅ​ចុះ៕

ចុចអាន៖កំហុស ៦​យ៉ាង​ដែលបុរសធ្វើ​ឲ្យ​មនុស្ស​ស្រី​អស់ចិត្ត​ស្រឡាញ់​ម្ដង​បន្តិចៗ


អត្ថបទ៖ ផេង ផលធិតា