ស្រលាញ់​គ្នា​ហើយ បើ​គោរព​គ្នា សូម​កុំ​ប្រើ​ពាក្យ​ទាំង​នេះ​និយាយ​ទៅ​គ្នា

  • 2018-02-14 02:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​សម្ដី​ដែល​យើង​និយាយ​ចេញ​ទាំង​គ្មាន​ញញើត​មាត់​នោះ អាច​ជា​មុខ​កាំបិត​យ៉ាង​មុត​ស្រួច​ចាក់​ក្នុង​អារម្មណ៍​របស់​គេ ពិបាក​នឹង​បំភ្លេច​បាន។ ទោះ​ខឹង​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​គួរ​និយាយ​ឃ្លា​ទាំង​នេះ​ចេញ​មក​ដែរ បើ​មិន​ចង់​ឲ្យ​គូ​ភាគី​ឈឺចាប់​ដោយ​អណ្ដាត​យើង​នេះ។

រូបតំណាង

**១. បង​ឯង​មើល​​គេ​ន៏**

មនុស្ស​គ្រប់​គ្នា សុទ្ធ​តែ​មាន​សមត្ថភាព និង​សំណាង​ផ្សេង​គ្នា។ អ្នក​មិន​អាច​រំពឹង​ឲ្យ​សង្សារ​ខ្លួន​ធ្វើ​បាន​ដូច​គេ​ទាំង​ស្រុង​នោះ​ឡើយ។ និយាយ​ពាក្យ​នេះ​ចេញ​មក បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​អន់​ចិត្ត​នឹង​សមត្ថភាព​របស់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។

២. រឿង​នេះ​ខ្ញុំ​ដឹង​ហើយ បង​ឯង​និយាយ​ធ្វើ​អី​ទៀត

មិន​មែន​សុខ​ៗ គេ​ចេះ​តែ​ថា​ឲ្យ​យើង​ទេ។ ធម្មតា​ទាល់​តែ​មនុស្ស​ស្រលាញ់​គ្នា ទើប​ផ្ដល់​ដំបូន្មាន​ដើម្បី​យើង​ល្អ។ តែ​បើ​យើង​គំហក​ដាក់​គេ​បែប​នេះ គ្មាន​អ្នក​ណា​ហ៊ាន​ប្រាប់​យើង​ថ្ងៃ​ក្រោយ​ទៀត​ឡើយ។

៣. សង្សារ​ចាស់​ខ្ញុំ​មិន​ដែល​ធ្វើ​ដូច​នេះ​ទេ

ប្រៀប​ធៀប​សង្សារ​ចាស់ និង​ថ្មី​គឺ​ខុស​រួច​ទៅ​ហើយ តែ​បើ​យើង​បន្ទាប​គេ​ថែម​ទៀត​នោះ​គឺ​រឹត​តែ​ធ្ងន់​ជាង​មួយ​កម្រិត​ទៀត។ យក​ល្អ​មិន​គួរ​និយាយ​រឿង​អ្នក​មុន​ជាមួយ​អ្នក​បច្ចុប្បន្ន​ឡើយ។

៤. បង​ឯង​រឹង​មាំ​ឡើង​បន្តិច​ទៅ

នៅ​ក្នុង​ជីវិត មនុស្ស​គ្រប់រូប​តែង​មាន​ពេល​ខ្លះ​ទន់ខ្សោយ ដោយ​សារ​កត្តា​ជា​ច្រើន​ដែល​ត្រូវ​ប្រឈម​មុខ​ជាមួយ។ ខណៈ​ពេល​នេះ អ្វី​ដែល​យើង​គួរ​ធ្វើ​នោះ​លើក​ទឹក​ចិត្ត​គេ មិនមែន​ស្ដី​ថា​ឲ្យ​គេ​នោះ​ឡើយ។

រូបតំណាង

៥. ខ្ញុំ​មិន​ចូលចិត្ត​មិត្តភ័ក្ដិ​បង​ឯង​សោះ

អ្នក​មាន​សិទ្ធិ​រាប់​អាន​មិត្ត​អ្នក ហើយ​គេ​ក៏​ដូច​គ្នា។ បើ​យើង​មិន​ចូលចិត្ត​ពួក​គេ គ្រាន់​តែ​មិន​ចាប់​អារម្មណ៍​ទៅ​បាន​ហើយ មិន​ចាំ​បាច់​និយាយ​ចេញ​នោះ​ឡើយ នាំ​តែ​ធ្វើ​ឲ្យ​ខូច​មិត្តភាព​របស់​សង្សារ​តែ​ប៉ុណ្ណោះ។

៦. បង​ឯង​មិន​បាច់​ធ្វើ​ទេ ចាំ​ខ្ញុំ​ពឹង​អ្នក​ចេះ គេ​ធ្វើ​ឲ្យ

ដោយ​សារ​ស្រលាញ់​ទើប​គេ​ចង់​ជួយ​ធ្វើ​អ្វី​មួយ​ឲ្យ​យើង។ តែ​បើ​យើង​និយាយ​ដូច​នេះ ហាក់​មើល​ស្រាល​សមត្ថភាព​ខ្លាំង​ពេក៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម